ខ្មែរណូត

ស្វែងរក

  • PR

    បង់ពន្ធផ្លូវកាន់តែងាយស្រួល និងរហ័សជាមួយ Chip Mong Bank App

    BY tey mira August 31, 2026
    បង់ពន្ធផ្លូវកាន់តែងាយស្រួល និងរហ័សជាមួយ Chip Mong Bank App

    ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចបង់ពន្ធ និងផ្តល់ភាពងាយស្រួលជូនអតិថិជន ធនាគារ ជីប ម៉ុង បាននាំមកនូវដំណោះស្រាយទូទាត់បែបឌីជីថល ដែលឆ្លើយតបទៅនឹងរបៀបរស់នៅសម័យទំនើប និងជួយឱ្យការបង់ពន្ធកាន់តែសាមញ្ញ និងចំណេញពេលវេលា។

    សម្រាប់ឆ្នាំ២០២៦ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនេះ ម្ចាស់យានជំនិះអាចបំពេញកាតព្វកិច្ចបង់ពន្ធរបស់ខ្លួនបានតាមរយៈ Chip Mong Bank App ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់ទីតាំងបង់ពន្ធដោយផ្ទាល់ឡើយ។

    ជាមួយ Chip Mong Bank App លោកអ្នកអាចធ្វើប្រតិបត្តិការបង់ពន្ធបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរសព្ទដៃ។ ការបង់ពន្ធតាមប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងភាពស្មុគស្មាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ទូទាត់ដែលមានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

    ការបង់ពន្ធឱ្យបានទាន់ពេលវេលា ក៏ជួយឱ្យម្ចាស់យានជំនិះបំពេញកាតព្វកិច្ចបានត្រឹមត្រូវ និងជៀសវាងការផាកពិន័យដែលអាចកើតមានដោយសារការបង់ពន្ធយឺតយ៉ាវ។ ដូច្នេះ ម្ចាស់យានជំនិះគួររៀបចំបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់ ដើម្បីកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

    Chip Mong Bank App ជាដំណោះស្រាយធនាគារឌីជីថលដ៏ឆ្លាតវៃ ដែលជួយឱ្យការទូទាត់ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក កាន់តែសាមញ្ញ រហ័ស និងមានប្រសិទ្ធភាព។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay