ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រផលិតកាំជ្រួចក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី១ ខែកញ្ញា។ រោងចក្រដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅក្នុងតំបន់ Kaushambi នៃរដ្ឋ Uttar Pradesh ភាគខាងកើតប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានទាំងកូនក្មេង ដែលមានអាយុចន្លោះពី ៤ឆ្នាំ ដល់ ១៣ឆ្នាំមួយចំនួន ៨នាក់ផងដែរ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ អគ្គិភ័យដែលបានលេបត្របាក់រោងចក្រយ៉ាងសន្ធោសន្ធៅនោះក៏បានបន្តរាលដាលទៅឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់អំពីមូលហេតុនៃការកើតមានហេតុការណ៍ផ្ទុះនេះនៅឡើយទេ ខណៈប៉ូលិសជំនាញកំពុងបន្តនីតិវិធីនៃការស៊ើបអង្កេត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time