ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍មួយគូនៅហ្វីលីពីនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ក្រោយសម្រេចរៀបការទាំងមានទឹកលិចជិតដល់ចង្កេះ

    BY Pheakdey Tran September 2, 2026
    គូស្នេហ៍មួយគូនៅហ្វីលីពីនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ក្រោយសម្រេចរៀបការទាំងមានទឹកលិចជិតដល់ចង្កេះ

    ហ្វីលីពីន៖ កូនក្រមុំនិងកូនកំលោះមួយគូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចំពោះអាពាហ៍ពិពាហ៍របស់ពួកគាត់ ដែលត្រូវបានរៀបចំឡើងទាំងមានទឹកលិចជិតដល់ចង្កេះទៅហើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឱ្យដឹង​ថា អាពាហ៍ពិពាហ៍ដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងព្រះវិហារ Saint John the Baptist ក្នុងទីក្រុង Hagonoy ភាគខាងជើងប្រទេសហ្វីលីពីន។

    ប្រភពខាងលើបន្តថា ស្រ្តីជាកូនក្រមុំមានឈ្មោះ Leian Lieza Galang អាយុ ៣០ឆ្នាំ ហើយបុរសជាកូនកំលោះមានឈ្មោះ Gilbert Chico មានអាយុ ៣០ឆ្នាំដូចគ្នា ខណៈនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគាត់នោះក៏មានភ្ញៀវកិត្តិយសចូលរួមប្រមាណជា ១៥នាក់ផងដែរ។ សូមបញ្ជាក់ជូនថា តំបន់សំខាន់ៗជាច្រើននៅក្នុងទីក្រុង Hagonoy បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយគ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យមនុស្ស ៣៥នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕

      

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay