ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍ នាំទឹកទៅសង្គ្រោះស្រូវប្រជាពលរដ្ឋជិត ៦ម៉ឺនហិកតា

    BY tey mira September 2, 2026
    អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍ នាំទឹកទៅសង្គ្រោះស្រូវប្រជាពលរដ្ឋជិត ៦ម៉ឺនហិកតា

    កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតានៅតាមបណ្តាក្រុង ស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។

    នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវគឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួនបានធ្វើឱ្យស្រូវមានកម្លាំងនិងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។

    ឯកឧត្តមបណ្ឌិត ថា ក្នុងកំឡុង ១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួមគឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០%នៃផលប៉ះពាល់រួម។ហើយចំពោះស្រុកក្រុងចំនួនបីទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។

    លោក យឹម ណន ប្រធានកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២ និងបាតុភូតអេលីញូបានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន៤៥០៦ហិកតា ក្រុងច្បារមនចំនួន៩៩៣ហិកតា ស្រុកគងពិសីចំនួន៧៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន៧៩៣ហិកតា ស្រុកសំរោងទងចំនួន២៤១១៥ហិកតា ស្រុកក្រុងទាំង៤នេះសង្គ្រោះបានទាំងស្រុង។ ចំពោះស្រុកថ្ពងចំនួន៤៤២១ហិកតា សង្គ្រោះបាន២១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន៥២៤៩ហិកតា សង្គ្រោះបាន១៧១៤ហិកតានិងស្រុកសាមគ្គីមុនីជ័យចំនួន៩១២៨ហិកតា សង្គ្រោះបានចំនួន១១៤០ហិកតា។

    សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦គឺចំនួន ១២០.៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧.៥៨៧ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥កើនឡើងចំនួន ៨ ២២៨ហិកតា។

    ប្រភព ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay