ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាវិកម្នាក់បានបាត់បង់ជីវិត និង ៦នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកសណ្តោងមួយគ្រឿងនៅឆ្នេរសមុទ្រប៊ូសាន

    BY Pheakdey Tran September 3, 2026
    នាវិកម្នាក់បានបាត់បង់ជីវិត និង ៦នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកសណ្តោងមួយគ្រឿងនៅឆ្នេរសមុទ្រប៊ូសាន

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មាននាវិកម្នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកសណ្តោងមួយគ្រឿងនៅឆ្នេរសមុទ្រប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមាននាវិកចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

    បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ទូកសណ្តោងមួយគ្រឿងនេះគឺជាទូកសណ្តោងប្រភេទ The TNS Catcher មានទម្ងន់ ២៨៦តោន និងត្រូវបានលិចបន្ទាប់ពីរកការវាយប្រហោរដោយរលកធំៗនិងខ្យល់បោកបក់យ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះគឺមាននាវិកសរុបចំនួន ៨នាក់នៅក្នុងទូកសណ្តោង តែភ្លាមៗក្រោមពេលកើតហេតុគឺមាននាវិកម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay