ក្រុងញូវយ៉កសម្រេចហាមឃាត់ការប្រើប្រាស់ AI នៅតាមសាលារដ្ឋជាបណ្តោះអាសន្ន ដើម្បីឱ្យសិស្សផ្តោតលើការគិតនិងវិភាគដោយខ្លួនឯង
អាមេរិក៖ រដ្ឋបាលក្រុងញូវយ៉កសម្រេចហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅតាមសាលារដ្ឋជាបណ្តោះអាសន្ន ដើម្បីឱ្យក្រុមកូនសិស្សផ្តោតលើការគិតនិងវិភាគដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ វិធានការហាមឃាត់នេះនឹងត្រូវអនុវត្តចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី៨ និងត្រូវអនុវត្តក្នុងរយៈពេលសាកល្បង ១ឆ្នាំ។

បើតាមលោក Zohran Mamdani ដែលជាភិបាលក្រុងញូវយ៉កបានបញ្ជាក់ថា បន្ទាប់ពីរយៈពេលរឹតបន្តឹង ១ឆ្នាំនេះ រដ្ឋក្រុងញូវយ៉កនឹងសម្រេចដាក់ចេញវិធានការជាថ្មី ដោយផ្អែកលើលទ្ធផលនៃការសិក្សា និងវាយតម្លៃផលប៉ះពាល់នៃការប្រើប្រាស់ AI ចំពោះក្រុមកូនសិស្ស។ អភិបាលក្រុងរូបនេះបានបន្តថា នៅក្នុងការអនុវត្តវិធានការរឹតបន្តឹង អាជ្ញាធរនឹងបិទឬផ្អាកកម្មវិធី AI សំខាន់ៗសរុបចំនួន ៣៨ ដែលធ្លាប់ប្រើនៅតាមសាលារៀន ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមកូនសិស្សប្រមាណជា ៦០០,០០០នាក់ ឬ ២/៣ នៃក្រុមកូនសិស្សនៅទូទាំងក្រុងញូវយ៉កទាំងមូលផងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមគូ្របង្រៀនវិញគឺអាចបន្តប្រើប្រាស់បច្ចេកវិទ្យា AI ចំពោះការងាររដ្ឋបាល ប៉ុន្តែមិនអាចប្រើ AI ដើម្បីដាក់ពិន្ទុ ឬវាយតម្លៃសិស្សនោះទេ៕

ប្រភព៖ CNN