ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-រវ៉ាន់ដា ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ

    BY tey mira September 4, 2026
    កម្ពុជា-រវ៉ាន់ដា ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមស្វាគមន៍គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញ

    នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bakuramu tsaNKUBITO MANZI ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ក្នុងឱកាសដែលឯកឧត្តមមកបំពេញបេសកកម្មការងារនៅភ្នំពេញ ពីថ្ងៃទី៣០ ខែសីហា ដល់ ៥ ខែកញ្ញា ឆ្នាំ២០២៦។

    កិច្ចពិភាក្សា បានផ្តោតលើលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗរវាងកម្ពុជា និងរវ៉ាន់ដា និងវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូ លហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខ។ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាទន្ទឹងរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ និងដ្ឋាភិបាល និងរដ្ឋមន្រ្តីរវ៉ាន់ដាព្រមទាំងប្រទេសសមាជិក OIF ដទៃទៀត ចូលរួមកិច្ចប្រជុំកំពូលលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay