ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១១នាក់ត្រូវកាត់ទោសប្រហារជីវិត និងជាង ២០០នាក់ត្រូវជាប់ពន្ធនាគារពីជាង ១ឆ្នាំដល់ ១ជីវិត ក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់ដោយលាក់ក្នុងថ្នាំដុសធ្មេញពីបារាំងទៅវៀតណាម

    BY Pheakdey Tran September 4, 2026
    មនុស្ស ១១នាក់ត្រូវកាត់ទោសប្រហារជីវិត និងជាង ២០០នាក់ត្រូវជាប់ពន្ធនាគារពីជាង ១ឆ្នាំដល់ ១ជីវិត ក្នុងករណីរត់ពន្ធសារធាតុខុសច្បាប់ដោយលាក់ក្នុងថ្នាំដុសធ្មេញពីបារាំងទៅវៀតណាម

    វៀតណាម៖ តុលាការវៀតណាមកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ និងផ្តន្ទាទោសមនុស្សចំនួន ២២៧នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្នុងសំណុំរឿងរត់ពន្ធគ្រឿងពីប្រទេសបារាំងមកកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃទី៤ ខែកញ្ញា។ នៅក្នុងចំណោមជនល្មើសទាំងអស់នេះគឺមានទាំងពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសបារាំង និងពលរដ្ឋវៀតណាមដែលជាអ្នកបម្រើសេវាកម្មនៅលើយន្តហោះដឹកអ្នកដំណើរចំនួន ៤នាក់ផងដែរ។

    ប្រភពខាងលើបានបន្តថា ចំពោះជនល្មើសដែលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារវិញគឺពួកគេម្នាក់ៗត្រូវទទួលទោសក្នុងកម្រិតផ្សេងៗ ពោលគឺត្រូវជាប់ពន្ធនាគារចន្លោះពី ១៨ខែ រហូតដល់ ២៩ឆ្នាំ ហើយនៅក្នុងនោះក៏មានជនល្មើសចំនួន ១៩នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ សូមបញ្ជាក់ជូនថា គ្រឿងញៀននៅក្នុងករណីករណីរត់ពន្ធខាងលើនេះគឺជាគ្រឿងញៀនប្រភេទ Ketamine មានទម្ងន់សរុប ១១គីឡូក្រាម និងត្រូវបានដាក់ក្នុងថ្នាំដុសធ្មេញចំនួន ១៥០ដើម ខណៈក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំង ៤នាក់នោះអាចទទួលបានប្រាក់ម្នាក់ៗ ៤៥០ដុល្លារ ជាថ្នូនឹងការជួយសម្របសម្រួលនាំយកគ្រឿងញៀនទាំងអស់នេះមកកាន់ប្រទេសវៀតណាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay