មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការគាំទ្រពីមូលនិធិហ្វេដហូឡូ នឹងផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ដោយមានការគាំទ្រពីមូលនិធិហ្វេដហូឡូ នឹងផ្តល់ជូនការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វេដហូឡូ នឹងផ្តល់ជូន ការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖
– ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦
– ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦
– ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦
– ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ការចំណាយលើសេវាពិនិត្យព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត