ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតូហ្គោ និងអញ្ជើញភាគីតូហ្គោចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

    BY tey mira September 5, 2026
    កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតូហ្គោ និងអញ្ជើញភាគីតូហ្គោចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

    នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Badanam PATOKI រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការត្រួតពិនិត្យយុទ្ធសាស្ត្រនៃសាធារណរដ្ឋតូហ្គោ នៅទីក្រុងឡូមេ ប្រទេសតូហ្គោ ក្នុងឱកាសនៃកិច្ចប្រជុំលើកទី១ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរយោបល់អំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងតូហ្គោ បន្ថែមទៀត។

    ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីឱកាសពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងវិស័យឯកជន។ ឯកឧត្តម Badanam PATOKI បានបង្ហាញការគាំទ្រចំពោះសំណើបង្កើតឲ្យមានអនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងតូហ្គោ ដោយភាគីទាំងពីរបានចាត់តាំងអ្នកសម្របសម្រួល ដើម្បីពិនិត្យគំនិតផ្តួចផ្តើមនេះ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពបង្កើតក្រុមប្រឹក្សាធុរកិច្ចរួម ការរៀបចំបេសកកម្មធុរកិច្ច និងពាណិជ្ជកម្ម និងការបង្កើនលទ្ធភាពចូលទីផ្សារសម្រាប់ផលិតផលកម្ពុជា ជាពិសេសអង្ករ។ ឯកឧត្តម SMAN Manan ក៏បានអញ្ជើញភាគីតូហ្គោឱ្យចូលរួមក្នុងភូមិហ្វ្រង់កូហ្វូន និងហ្វ្រង់កូហ្វូតិច ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកា ឆ្នាំ២០២៦។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay