ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តារាភាពយន្តកាណាដាមកស្រុកខ្មែរថតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ»

    BY tey mira September 7, 2026
    តារាភាពយន្តកាណាដាមកស្រុកខ្មែរថតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ»

    លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដាបានធ្វើដំណើរមកកម្ពុជាដើម្បី រៀបចំគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

    គម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ»នៅកម្ពុជានេះត្រូវបានស្វាគមន៍ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងជំនួបកាលពីចុងសប្តាហ៍កន្លងមកនេះទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។

    ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។ សូមរម្លឹកថា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួលនិងបង្កបរិយាកាសអំណោយផលដល់ផលិតកម្មភាពយន្តបរទេស លើការងារសម្រួលនីតិវិធីរដ្ឋបាលដោយ ក្រុមការងារនេះមានតួនាទីជួយកាត់បន្ថយភាពស្មុគស្មាញ សម្របសម្រួលការសុំច្បាប់អនុញ្ញាតថត ការនាំចូលឧបករណ៍បច្ចេកទេស និងធានាសុវត្ថិភាពដល់ក្រុមការងារភាពយន្តអន្តរជាតិ។

    បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជាបាន ចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូបែបនិទានកថា អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាតនិងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

    ជាមួយគ្នានេះទៀតឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង » ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡាការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay