ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៦នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍រលំអគារមួយខ្នងនៅឥណ្ឌា

    BY Pheakdey Tran September 7, 2026
    មនុស្ស ៦នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍រលំអគារមួយខ្នងនៅឥណ្ឌា

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការ​ណ៍រលំអគារមួយខ្នងនៅក្នុងប្រ​ទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយ​រ​បស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុ​ងថ្ងៃទី៧ ខែកញ្ញា។ អគារដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅប៉ែកខាងត្បូងទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បន្ថែមពីនេះទៀត មានរថយន្តមួយគ្រឿងបានរងនូវការខូចខាតទាំងស្រុង។ ​រហូតមកទល់នឹងពេលនេះ អាជ្ញាធរកំពុងតាមស្វែងរកម្ចាស់អគារដើម្បីឱ្យមកដោះស្រាយបញ្ហាមួយចំនួនតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay