មិនធម្មតា! គាំទ្រភ្លូកទឹកភ្លូកដី ហាងការ៉េម និងតែគុជ ផលិតភ្លាមៗ MIXUE Cambodia កើនឡើង រហូតដល់ទៅ ១០០សាខាក្នុងប្រទេសកម្ពុជា
ភ្នំពេញ, ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៦ : ក្រុមហ៊ុន MIXUE Cambodia មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសរៀបចំ ពិធីអបអរសាទរខួប ១០០ សាខារបស់ខ្លួន ក្រោមប្រធានបទ «អរគុណ កម្ពុជា» (Thank You Cambodia) រួមជាមួយសារ ដ៏សំខាន់មួយគឺ «ចាប់តាំងពីហាងទី១ រហូតដល់ហាងទី១០០ ជាមួយ នឹងរីកចម្រើននៅប្រទេសកម្ពុជា» ព្រឹត្តិការណ៍នេះគឺបាន ចាត់ទុកថាជា ព្រឹត្តិការណ៍ដ៏ ប្រវត្តិសាស្រ្តធំមួយ មិនធ្លាប់មានពីមុនមក ក្នុងការឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា!

គួរបញ្ជាក់ផងដែរថា MIXUE គឺជាម៉ាកយីហោការ៉េម និងតែគុជ ដែលផលិតថ្មីៗ ភ្លាមៗដែល ផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃផលិតផលដែលមានរសជាតិឆ្ងាញ់ពិសា ប្រកបដោយភាពស្និទ្ធស្នាលនិងតម្លៃសមរម្យ។ក្រោមការគាំទ្រពីសំណាក់អតិថិជននៅកម្ពុជាដៃគូសហការនិងបុគ្គលិកទាំងអស់MIXUECambodiaបានឈានដល់សមិទ្ធផលដ៏ធំមួយនេះគឺការបើកដំណើរការសាខារហូតដល់ចំនួន ស្រស់ស្រាយរួចរាល់ទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះមិនត្រឹមតែជាការប្រារព្ធខួបនៃកំណើនអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសនៃការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការរួមដំណើរជាមួយគ្នារវាងដៃ គូសហការ និង អតិថិជននាពេលកន្លងមក។

កម្មវិធីនេះធ្វើឡើងនៅផ្សារទំនើប Aeon មានជ័យ មានការចូលរួមយ៉ាងអធិកអធមពីសាធារណជន ដែលទទួលបានបទពិសោធន៍ ជាច្រើន ដូចជា បានជួបវត្តមាន តារាចម្រៀងសម្លេងផ្អែម លោក ស៊ូលី ផេង (SULY PHENG) ព្រមទាំងមាន ការប្រគុំតន្ត្រី, ការសម្តែងរបស់ Snow King, ការ លេងហ្គេមឈ្នះរង្វាន់ផ្សេងៗ និង មានជាផ្តល់ជាគូប៉ុងមានតម្លៃ ២២,៥០០ រៀល ដោយឥតគិតថ្លៃ ពីគ្រប់សាខា បន្ទាប់ពីការ ចំណាយចាប់ពី ៦០០០ រៀលឡើងទៅ និង ចំពោះតែសាខាក្រុងតាខ្មៅ រាល់ការជាវ ចាប់ពី ១២,០០០ រៀលឡើងទៅ នឹង ទទួលបាន កាបូប Snow King ដ៏ស្រស់ស្អាតមួយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ ចំនួនគឺមាន កំណត់ ។

ក្នុងនោះតំណាងក្រុមហ៊ុន Cambodia បានមានប្រសាសន៍ប្រកបដោយក្តីរំភើបនៅក្នុងឱកាសនេះថា៖ ជំហាននីមួយៗនៃការលូតលាស់របស់យើង«ចាប់ពីហាងដំបូងរហូតដល់ហាងទី១០០មិនអាចបំបែកចេញពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកប្រើប្រាស់ ជាពិសេសដៃគូសហការ និងបុគ្គលិកបានឡើយ។ វត្តមាននៃកម្មវិធីដ៏ធំមួយនេះ គឺជាកម្មវិធីរបស់ MIXUE ដែលប្រារព្ធឡើងក្នុងការបង្ហាញការដឹងគុណចំពោះប្រទេសកម្ពុជា។ លោកបន្ថែមថា ហាងទី ១០០នេះ មិនមែនជាចុងបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមថ្មី។ នាអនាគតយើងនឹងបន្តប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ស្របតាមច្បាប់ និងបង្កើនសមត្ថភាពប្រតិបត្តិការក្នុងតំបន់ ព្រមទាំងសមត្ថភាពផ្គត់ផ្គង់ ដើម្បីនាំមកនូវគុណភាពផលិតផល ស្ថិរភាព និង តម្លៃ ដែលងាយស្រួលចូលដល់ ដៃអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាតែម្តង។»

ក្រៅពីការអបអរសាទរនៃសមិទ្ធផល ១០០ សាខា របស់ MIXUE Cambodia ហើយឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនបានធ្វើការ ចែករំលែកអំពី ព័ត៌មានសំខាន់ៗទៅដល់ដៃសហការដែលបានចូលរួម អំពីប្រតិបត្តិ និង ផែនការអភិវឌ្ឍនាពេលអនាគតផង ដែរ។ ក្រុមហ៊ុនបានប្តេជ្ញាថានឹងនូវតែផ្តល់ទំនុក លើសមត្ថភាព ការគ្រប់គ្រង ការផ្គត់ផ្គង់ផលិតផលអោយទាន់តម្រូវការ និង មានគុណភាព ប្រកបដោយការរួសរាយរាក់ និង តម្លៃល្អ ជូនដល់ដៃគូសហការ និង អតិថិជនទាំងអស់ផងដែរ។

ក្នុងពេលដំណាលគ្នានៃកម្មវិធីនេះគឺបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងជិតស្និត រវាងសាខានានារបស់ MIXUE នៅទូទាំងប្រទេស ជាពិសេស សាខាធំនៅក្រុងតាខ្មៅ និង ទីតាំងសាខានៅផ្សារទំនើបអ៊ីអនមានជ័យ ដែលជាទីតាំងកម្មវិធីតែម្តង។

អំពីក្រុមហ៊ុន MIXUE Cambodia
MIXUE Cambodia គឺជាម៉ាកយីហោ ហាងការ៉េម និងតែគុជ ដែលផលិតភ្លាមៗ ថ្មីៗ ល្បីល្បាញនៅប្រទេសចិន ដែលមាន អាយុកាលយូរមកហើយ ដោយជំហរផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៏ ឆ្ងាញ់ពិសា ស្រស់ស្រាយ ប្រកបដោយភាពស្និទ្ធស្នាល និងតម្លៃសមរម្យបំផុតជូនដល់ប្រជាជនក្នុងស្រុកផងដែរ។

ព័ត៌មានបន្ថែម និងទំនាក់ទំនងការទិញហ្វ្រេនឆៃស៍៖ ទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page)៖ MIXUE Cambodia



