ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរមួយក្រុមបានចូលលួចគំនូរ ៣ផ្ទាំង តម្លៃសរុបខ្ទង់ ១០លានដុល្លារ ពីសារមន្ទី Renoir ក្នុងប្រទេសបារាំង

    BY Pheakdey Tran September 8, 2026
    ចោរមួយក្រុមបានចូលលួចគំនូរ ៣ផ្ទាំង តម្លៃសរុបខ្ទង់ ១០លានដុល្លារ ពីសារមន្ទី Renoir ក្នុងប្រទេសបារាំង

    បារាំង៖ ចោរមួយក្រុមបានចូលលួចផ្ទាំងគំនូរចំនួន ៣ផ្ទាំង ពីសារមន្ទីរ Renoir ស្ថិតនៅទីក្រុង Cagnes-sur-Mer នៃតំបន់ French Riviera ប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ អាជ្ញាធរបារាំងបានធ្វើការប៉ាន់ស្មានជាបឋមថា ផ្ទាំងគំនូរដែលត្រូវបានចោរលួចនោះអាចមានតម្លៃសរុបខ្ទង់ ៩លានអឺរ៉ូ (១០ លានដុល្លារអាមេរិក)។

    បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្រុមចោរបាននាំគ្នាចូលក្នុងសារមន្ទីរនៅមុនម៉ោង ៦ ព្រឹក ហើយព្យាយាមលួចយកផ្ទាំងគំនូរចំនួន ៤ផ្ទាំង។ យ៉ាងណាក្តី មានប៉ូលិសបានប្រទះឃើញសកម្មភាពលួចនោះ និងបានដេញចាប់ពួកគេ ហើយនៅក្នុងអំឡុងពេលកំពុងរត់គេចខ្លួនពួកគេក៏បានទម្លាក់ផ្ទាំងគំនូរ ១ផ្ទាំងចោល ខណៈផ្ទាំងគំនូរចំនួន ៣ផ្ទាំងទៀតត្រូវបានក្រុមចោរលួចយកទៅបាត់។ មកទល់ពេលនេះ អាជ្ញាធរបារាំងនៅមិនទាន់បង្ហាញឈ្មោះផ្ទាំងគំនូរដែលត្រូវបានលួចនៅឡើយទេ។ សូមបញ្ជាក់ជូនថា សារមន្ទីរ Renoir ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ នៅក្នុងផ្ទះរបស់អតីតវិចិត្រករល្បីឈ្មោះម្នាក់ Pierre-Auguste Renoir ហើយនៅក្នុងសារមន្ទីរនេះមានផ្ទាំងគំនូររបស់លោក Pierre-Auguste Renoir សរុបចំនួន ១៣ ផ្ទាំង ព្រមទាំងរូបចម្លាក់ គ្រឿងសង្ហារឹម និងរូបថតចំនួន ៤០សន្លឹកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay