ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង់ក្លាដេសកំពុងប្រឈមនឹងវិបត្តិនៃការរាតត្បាតជំងឺកញ្ជ្រឹលយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យកុមារជាង ១,០០០នាក់បាត់បង់ជីវិត

    BY Pheakdey Tran September 10, 2026
    បង់ក្លាដេសកំពុងប្រឈមនឹងវិបត្តិនៃការរាតត្បាតជំងឺកញ្ជ្រឹលយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យកុមារជាង ១,០០០នាក់បាត់បង់ជីវិត

    បង់ក្លាដេស៖ ប្រទេសបង់ក្លាដេសកំពុងប្រឈមនឹងវិបត្តិនៃការរាតត្បាតជំងឺកញ្ជ្រឹលយ៉ាងធ្ងន់ធ្ងរ និងបានបង្កការចម្លងទៅកាន់កុមាររាប់សែននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ តួលេខរបស់អាជ្ញាធរសុខាភិបាលបង់ក្លាដេសបានបង្ហាញថា គិតចាប់ពីខែមីនា មកដល់ដើមខែកញ្ញា ឆ្នាំ២០២៦ តួលេខកុមារនៅបង់ក្លាដេស ដែលបានកើតជំងឺកញ្ជ្រឹលមានរហូតដល់ ១៨៧,៤៨៤នាក់។

    ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមកុមារដែលបានកើតជំងឺកញ្ជ្រឹលទាំងអស់នោះគឺមានកុមារចំនួន ១,០០២នាក់បានស្លាប់បាត់បង់ជីវិត។ នៅចំពោះមុខស្ថានភាពអាសន្ននេះ អាជ្ញាធរសុខាភិបាលបង់ក្លាដេសក៏បានព្យាយាមពន្លឿនកា​រចាក់វ៉ាក់សាំងទៅកាន់កុមារនៅទូទាំងប្រទេសផងដែរ ហើយគិតត្រឹមពេលនេះមានកុមារជាង ១៨លានហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ខណៈនៅមានកុមារប្រមាណជា ៤លាននាក់ផ្សេងទៀតនៅពុំទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay