ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield នឹងបើកព្រឹត្តិការណ៍ធំប្រចាំឆ្នាំ One Ride 2026 អបអរខួប ១២៥ឆ្នាំ ជាមួយបេសកកម្មជិះទូទាំងពិភពលោក ដើម្បីអភិរក្សខ្លារខិនទឹកកក

    BY chan liny September 10, 2026
    Royal Enfield នឹងបើកព្រឹត្តិការណ៍ធំប្រចាំឆ្នាំ One Ride 2026 អបអរខួប ១២៥ឆ្នាំ ជាមួយបេសកកម្មជិះទូទាំងពិភពលោក ដើម្បីអភិរក្សខ្លារខិនទឹកកក

    ● នៅក្នុងខួប ១២៥ឆ្នាំ នេះ Royal Enfield នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សខ្លារខិនទឹកកកនៅភ្នំហិម៉ាឡៃជាច្រើន ជាមួយនឹងការរួមចំណែកពីអ្នកចូលរួមកម្មវិធី One Ride 2026
    ● អ្នកបើកបរ 1600នាក់ នៅទូទាំង 60 ប្រទេស: សហគមន៍ជិះម៉ូតូធំជាងគេនៅលើពិភពលោក ត្រូវបានកំណត់ឱ្យបើកបររួមគ្នាក្នុងចំនួនកំណត់ត្រា
    ● ចុះឈ្មោះតាមរយៈលីងនេះដើម្បីចូលរួមបើកបរក្នុងកម្មវិធី One Ride 2026 : https://royalenfield.com/oneride

    (នៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2026)៖ ធ្មេចបើកៗកៀកដល់ថ្ងៃ សហគមន៍ជិះម៉ូតូធំជាងគេបំផុតរបស់ពិភពលោក ចាប់ផ្ដើមបើក ព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ខ្លួនទៀតហើយក្នុងឆ្នាំនេះគឺ “One Ride 2026” ដោយព្រឹត្តិការណ៍ឆ្នាំនេះ ប្រមូលផ្ដុំអ្នកជិះម៉ូតូពី Mumbai ទៅ Madrid, São Paulo ទៅ Sydney និងមកពីគ្រប់ទិសទី រហូតដល់ទៅ 1600ម៉ូតូ នៅទូទាំងជាង 60ប្រទេស ដោយផ្សារភ្ជាប់អ្នកជិះម៉ូតូទាំងអស់ ទៅនឹងវប្បធម៌ និងចែករំលែកការស្រលាញ់ តាមរយៈ ការជិះម៉ូតូរួមគ្នា។ អ្វីដែលកាន់ពិសេស “One Ride 2026” នៅឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងដ៏ធំមិនធ្លាប់មាន គឺគាំទ្រដល់ការអភិរក្សខ្លារខិនទឹកកក និងប្រព័ន្ធអេកូឡូស៊ីហិម៉ាឡៃដ៏ងាយរងគ្រោះ និងងាយបាត់បង់ ដែលជាជំរករបស់ ខ្លារខិនទឹកកក។

    ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ “One Ride ” តែងតែនាំយកទស្សនៈ ការជិះម៉ូតូPure Motorcycling របស់ Royal Enfield ដាក់នៅក្នុងជីវិតជាក់ស្ដែង ដោយប្រមូលផ្ដុំអ្នកជិះនៅទូទាំងពិភពលោកនិងជំរុញឱ្យពួកគេធ្វើដំណើរ ផ្លាស់ទី ពីកន្លែងមួយទៅកន្លែង បានយ៉ាងល្អប្រសើរ។ ហើយ “One Ride 2026” នេះដែរ នឹងក្លាយទៅជាព្រឹត្តិការណ៌ប្រវត្តិសាស្រ្តមួយ ស្របពេលដែលយីហោមួយនេះ ក៏ប្រារព្ធខួបលើកទី១២៥ របស់ខ្លួន មរតកដែលបង្កើតអ្នកជិះម៉ូតូ , ផ្លូវដែលពួកគេជ្រើសរើស និងរឿងរ៉ាវដែលពួកគេនាំត្រឡប់មកវិញ។ ទន្ទឹមនឹងនេះ ដោយសន្ទុះដ៏ខ្លាំងក្លារបស់ One Ride 2025 ដែលមានការចូលរួមពីអ្នកជិះជាង 53,000នាក់ ហើយឆ្នាំនេះ Royal Enfield មានគោលបំណងធ្វើឱ្យព្រឹត្តិការណ៍នៅឆ្នាំនេះកាន់តែធំជាងឆ្នាំមុន។

    លោក Mohit Dhar Jayal ប្រធានផ្នែកយីហោ និងយុទ្ធសាស្រ្ធរបស់ Royal Enfield បានមានប្រសានស៍ថា « ភ្នំហិម៉ាឡៃតែងតែស្ថិតនៅក្នុងបេះដូងនៃសហគមន៍ Royal Enfield។ សម្រាប់អ្នកជិះម៉ូតូ វាគឺជាកន្លែងសម្រាប់ធ្វើធម្មយាត្រា ហើយសម្រាប់ខ្លារខិនទឹកកក វាគឺជាជម្រក។ នៅដែលយើងប្រារព្ធខួប ១២៥ឆ្នាំនៃ Royal Enfield ព្រឹត្តិការណ៍ One Ride 2026 អនុញ្ញាតឱ្យយើងនាំសហគមន៍ជិះម៉ូតូសាកលរបស់យើងមកជួបជុំគ្នា ជាមួយការភ្ជាប់ទំនងទំនងរវាងគ្នានិងគ្នា និងការទទួលខុសត្រូវរួមគ្នា។ ទំនាក់ទំនងដ៏ជ្រៅរបស់យើង ជាមួយ ការជំរុញលើកទឹកចិត្ត និង ភ្នំហិម៉ាឡៃ លើសពីការជិះម៉ូតូឆ្លងកាត់ទេសភាពដែលមានទាំងអស់នោះ។ ហើយអ្វីដែលពិសេស នៅឆ្នាំនេះ យើងកំពុងឈានទៅមុខមួយជំហានទៀត គឺរាល់ការចូលរួម One Ride នឹងប្រែក្លាយទៅជាការសន្យាពី Royal Enfield ឆ្ពោះទៅរកការអភិរក្សខ្លារខិនទឹកកក ដោយប្រែក្លាយជាជិះម៉ូតូរួមគ្នារបស់យើង ទៅជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការការពារប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យនេះ »។

    ភ្នំហិម៉ាឡៃ មិនមែនគ្រាន់ជាភ្នំដែលមានទេសភាពដែលអាចឱ្យយើងជិះកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជម្រកសម្រាប់សហគមន៍ និងសត្វព្រៃដែលបានរស់នៅទីនោះអស់ជាច្រើនជំនាន់មកហើយ។ ទន្ទឹមនឹងនេះដែរ សត្វខ្លារខិនទឹកកក ដែលជាប្រភេទសត្វដ៏ពិសេស និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីនេះ។
    គួរបញ្ជាក់ផងដែរថា ខ្លារខិនទឹកកក ដែលបច្ចុប្បន្នមានចំនួន 718 ក្បាលនៅក្នុងប្រទេសឥណ្ឌា គឺជាប្រភេទសត្វសំខាន់មួយនៃភ្នំហិម៉ាឡៃ ។ ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងអភិរក្សយូរអង្វែងនៅក្នុងតំបន់តាមរយៈបេសកកម្មសង្គមរបស់ Royal Enfield កម្មវិធី One Ride នៅឆ្នាំនេះ កំពុងធានាថា ការចូលរួមរបស់អ្នកជិះម្នាក់ៗត្រូវបានគាំទ្រដោយផ្ទាល់ដល់ការការពារប្រភេទសត្វសំខាន់នេះ – ប្រែក្លាយដំណើរនីមួយៗទៅជាឱកាសដើម្បីតបស្នងវិញ ខណៈបេសកកម្មសង្គម Royal Enfield តាមរយៈគម្រោងអភិរក្សសហគមន៍របស់ខ្លួនធ្វើការនៅទូទាំងតំបន់ Himachal Pradesh, Ladakh, Uttarakhand, Sikkim និង Jammu និង Kashmir ដើម្បីការពារជម្រកខ្លារខិនទឹកកក។ ជាមួយគ្នានេះដែរគំនិតផ្តួចផ្តើមបច្ចុប្បន្ន មានបំណងគ្របដណ្តប់លើផ្ទៃដីជម្រកជាង 10,500 គីឡូម៉ែត្រការ៉េ ខណៈ ផ្ទៃដី 53 គីឡូម៉ែត្រការ៉េ ត្រូវបានដាក់ក្រោមកម្មវិធីអភិរក្សសហគមន៍របស់ខ្លួនរួចរាល់ហើយ។

    About Royal Enfield

    យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

    ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, Shotgun 650, Himalayan 450, iconic Bullet 350, Classic 350 និង Goan Classic 350។ ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីម៉ាកម៉ូតូ City+ ថ្មីរបស់ខ្លួន – Flying Flea – ថ្មីស្រឡាងលើការចល័តទីក្រុង រួមបញ្ចូលគ្នានូវការរចនាពិតប្រាកដជាមួយនឹងបច្ចេកវិទ្យាទំនើប។

    អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

    ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2074ទីតាំង នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 1212 នៅក្នុងប្រទេសជាង 80 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេស នេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay