ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ សន្យាផ្តល់ប្រាក់ដល់ពលរដ្ឋពេញវ័យនៅអាមេរិកម្នាក់ ៥,០០០ដុល្លារ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែវិច្ឆិកា

    BY Pheakdey Tran September 10, 2026
    លោក ដូណាល់ ត្រាំ សន្យាផ្តល់ប្រាក់ដល់ពលរដ្ឋពេញវ័យនៅអាមេរិកម្នាក់ ៥,០០០ដុល្លារ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងខែវិច្ឆិកា

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ សន្យាផ្តល់ប្រាក់ចំនួន ៥,០០០ដុល្លារ ដល់ពលរដ្ឋពេញវ័យនៅទូទាំងសហរដ្ឋអាមេរិក ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោកថ្លែងសុន្ទរកថាជិត ២ម៉ោង នៅក្នុងសន្និបាតបក្សសាធារណរដ្ឋក្នុងទីក្រុង Dallas ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិនោះនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា។

    សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះនៅសហរដ្ឋអាមេរិកមានពលរដ្ឋពេញវ័យប្រមាណជា ២៧០លាននាក់ ហើយបើពួកគេម្នាក់ៗត្រូវទទួលបានប្រាក់ ៥,០០០ដុល្លារមែននោះ គឺប្រាក់សរុបដែលត្រូវចំណាយមានរហូតដល់ខ្ទង់ ១,៣៥ ទី្រលានដុល្លារឯណោះ ហើយថវិកាដ៏ច្រើននេះក៏ត្រូវការសេចក្តីអនុម័តពីរដ្ឋសភាផងដែរ។ យ៉ាងណាក្តី ក្នុងពេលសន្យានោះ លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់ថា ការផ្តល់ប្រាក់ទាំងនោះនឹងត្រូវអនុវត្តតាមច្បាប់ ឬតាមនីតិវិធីមួយណានោះទេ។ នៅក្នុងការថ្លែងសុន្ទរកថា លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឱ្យអ្នកគាំទ្របោះឆ្នោតឱ្យបេក្ខជនរ​បស់គណបក្សសាធារណរដ្ឋ ដោយគិតថា «រូបលោកកំពុងមានឈ្មោះនៅលើសន្លឹកឆ្នោត» បើទោះជាលោកមិនអាចឈរឈ្មោះជាប្រធានាធិបតីនៅអាណត្តិទី ៣ បានក៏ដោយ។

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay