ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះកប៉ាល់ដឹកទំនិញមួយគ្រឿងនៅប្រទេសចិន បណ្តាលឱ្យនាវិក ២៥នាក់បាត់បង់ជីវិត

    BY Pheakdey Tran September 11, 2026
    ឆេះកប៉ាល់ដឹកទំនិញមួយគ្រឿងនៅប្រទេសចិន បណ្តាលឱ្យនាវិក ២៥នាក់បាត់បង់ជីវិត

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះកប៉ាល់ដឹកទំនិញមួយគ្រឿងនៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ហេតុកា​រណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅកំពង់ផែក្នុងទីក្រុង​ Qingdao ដែលជាផែសមុទ្រដ៏ធំមួយនៅភាគខាងលិចប្រទេសចិន ខណៈនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងនេះមានផ្ទុកនាវិកសរុបចំនួន ៤២នាក់។ យ៉ាងណាក្តី ភ្លាមៗក្រោយមានអគ្គិភ័យកើតឡើង ក្រុមនាវិកមួយចំនួនបានលោតចូលសមុទ្រ និងត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេលវេលា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay