មជ្ឈមណ្ឌលវះកា-ត់កុមារ ហៅ ពេទ្យគៀនឃ្លាំង សហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីហុងកុង ផ្តល់សេវាពិនិត្យ ព្យាបាល និងវះកា-ត់ឥតគិតថ្លៃ ជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត
(រាជធានីភ្នំពេញ)៖ កាលពីថ្មីនេះ មជ្ឈមណ្ឌលវះកាត់កុមារ ហៅ ពេទ្យគៀនឃ្លាំង បានជូនដំណឹងមជ្ឈមណ្ឌលវះកាត់កុមារ សហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីហុងកុង ផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ឥតគិតថ្លៃ ជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត ចាប់ពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦។

ក្នុងសេចកី្តជូនដំណឹងនេះដែរ មជ្ឈមណ្ឌលវះកាត់កុមារ បានបញ្ជាក់ថា ការផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ឥតគិតថ្លៃ ជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត ដោយឥតគិតថ្លៃនេះ នឹងមានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីហុងកុង ។
សម្រាប់អ្នកជំងឺដែលមានបញ្ហាដៃ
– ដៃមិនអាចកម្រើកបាន ដោយសារគ្រោះថ្នាក់
– បញ្ហាដៃពីកំណើត
– ម្រាមដៃជាប់គ្នា
– ម្រាមដៃលើស។
– ដៃខូចទ្រង់ទ្រាយ ឬខូចខាត
ដូច្នោះសូមអញ្ជើញមកពិគ្រោះយោបល់ និងទទួលការវាយតម្លៃពីគ្រូពេទ្យជំនាញ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦។
ចំពោះទីតាំងនៅ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំងផ្លូវ ៦អា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់សាកសួរព័ត៌មានលម្អិតអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ៤៣ ០២ ០២ / ០៩៦ ៦៦៤ ១០១២៕


ប្រភព៖ Children’s Surgical Centre