ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់អនុវត្ត ចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា
BY hor nita
September 11, 2026
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៨០០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៤៥០រៀល ក្នុង១លីត្រ។

ក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងពាពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែកញ្ញា គឺត្រូវលក់ ៤ ៨០០រៀល/លីត្រ សម្រាប់ ប្រេងសាំងធម្មតា (Gasoline 92) និង ៥ ៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម