CMAC រៀបចំបទបង្ហាញពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមឈ្លានពានកាលពីឆ្នាំ២០២៥
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្ណាំ ២០២៦ នេះ បានឱ្យដឹងថា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រៀបចំបទបង្ហាញពីផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមឈ្លានពានកាលពីឆ្នាំ ២០២៥។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អញ្ជើញធ្វើបទបង្ហាញ ស្តីពីផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោមក្នុងសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥ និងដំណើរឆ្ពោះទៅធានាសុខសុវត្ថិភាពតំបន់រងផលប៉ះពាល់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។
បទបង្ហាញនេះ មានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន តំណាងកាកបាទក្រហមកម្ពុជា NPMEC, APOPO, NPA, JMAS, UNDP, ICRC, IMCCD, Golden West, JICS, ICBL, CSHD, MAG, The HALO Trust, GUSP, UNOPS ព្រមទាំងឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មាធិការសកម្មភាពមីន នៃបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ជាច្រើនរូប៕







ប្រភព៖ ក្រសួងព័ត៌មាន