ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចៅអធិការវត្តនៅប្រទេសថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញករណីកិបកេងលុយ ២,៨លានដុល្លារ និងប្រព្រឹត្តអនាចារជាមួយស្រីកំណាន់ក្នុងទីអារាម

    BY Pheakdey Tran September 11, 2026
    ចៅអធិការវត្តនៅប្រទេសថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញករណីកិបកេងលុយ ២,៨លានដុល្លារ និងប្រព្រឹត្តអនាចារជាមួយស្រីកំណាន់ក្នុងទីអារាម

    ថៃ៖ ប៉ូលិសថៃបានឃាត់ខ្លួនព្រះសង្ឃជាន់ខ្ពស់មួយអង្គ ជុំវិញករណីកិបកេងថវិកាវត្តរាប់លានដុល្លារ និងមានរឿងអាស្រូវផ្លូវភេទក្នុងទីអារាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី១១ ខែកញ្ញា។ ព្រះសង្ឃអង្គនេះមានព្រះនាមថា Phra Wachirayan Wi មានព្រះជន្ម ៦៦ព្រះវស្សា និងមានតួនាទីជាព្រះចៅអធិការវត្ត Wat Phutthaisawan ក្នុងក្រុងអយុធ្យា អស់រយៈពេល ១៤ឆ្នាំមកហើយ។

    ប្រភពខាងលើបានបន្តថា ប៉ូលិសថៃបានផ្តើមបើកការស៊ើបសង្កេតករណីខាងលើនេះចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្លេះ ហើយអ្វីដែលប៉ូលិសជំនាញបានរកឃើញកាលពីពេលថ្មីៗនេះរួមមាន៖

    -ព្រះសង្ឃ Phra Wachirayan Wi បានកិបកេងថវិកាសម្រាប់ប្រាស់ក្នុងវត្តសរុបចំនួន ២,៨លានដុល្លារ

    -ព្រះសង្ឃ Phra Wachirayan Wi បានធ្វើសកម្មភាពរួមភេទជាមួយស្រីកំណាន់អាយុ ៤៧ឆ្នាំម្នាក់នៅក្នុងវត្តជាច្រើនដង ខណៈស្រ្តីរូបនេះគឺជាអ្នកជួយបង្វែរសាច់ប្រាក់ (លាងលុយ) ចេញគណនីរបស់វត្តទៅកាន់គណនីឯកជនក្រោមរូបភាពបន្លំផ្សេងៗជាច្រើនទម្រង់

    សូមបញ្ជាក់ថា ស្រ្តីវ័យ ៤៧ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញឈ្មោះពិតរូបនេះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ខណៈទំហំទោសនៃបទល្មើសខាងលើនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay