ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងប្រុសពីរនាក់យកក្បាលគ្រាប់មកដំលេង បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកកំរៀង

    BY tey mira September 12, 2026
    ក្មេងប្រុសពីរនាក់យកក្បាលគ្រាប់មកដំលេង បណ្តាលឱ្យរងរបួសធ្ងន់ នៅស្រុកកំរៀង

    បាត់ដំបង ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣:០០នាទី នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីផ្ទុះក្បាលគ្រាប់យុទ្ធភ័ណ្ឌ ៦០mm មួយកើតឡើង បណ្តាលឱ្យក្មេងប្រុសពីរនាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

    យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ក្មេងទាំងពីរបានយកក្បាលគ្រាប់ ៦០mm មកដំនៅក្បែរចង្កានបាយ បណ្តាលឱ្យផ្ទុះ ធ្វើឱ្យជនរងគ្រោះទាំងពីររងរបួស៖

    ១.ឈ្មោះ ណាក់ នីត ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសម្រាមដៃឆ្វេងដាច់ ០៣ម្រាម និងម្រាមដៃស្តាំដាច់ ០១ម្រាម។
    ២. ឈ្មោះ ណាក់ ណី ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាប្អូន រងរបួសត្រង់ក្បាលបន្តិច រងរបួសស្រាល។
    បច្ចុប្បន្ន សាច់ញាតិបានដឹកជនរងគ្រោះទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីទទួលការថែទាំជាបន្ទាន់៕

    ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay