ខ្មែរណូត

ស្វែងរក

  • PR

    Leapmotor ជារថយន្តដែលបំពាក់ដោយបច្ចេកវិទ្យា Global EV មានប្រព័ន្ធសុវត្ថិភាពកម្រិត 5-Star Euro NCAP និងមានសេវាកម្មថែទាំជួសជុលស្តង់ដារដែលអាចទុកចិត្តបាននៅកម្ពុជា

    BY Naren September 14, 2026
    Leapmotor ជារថយន្តដែលបំពាក់ដោយបច្ចេកវិទ្យា Global EV មានប្រព័ន្ធសុវត្ថិភាពកម្រិត 5-Star Euro NCAP និងមានសេវាកម្មថែទាំជួសជុលស្តង់ដារដែលអាចទុកចិត្តបាននៅកម្ពុជា

    ក្រុមហ៊ុនផ្លូវការ Leapmotor KH នៅកម្ពុជា បាននាំមកនូៈរថយន្តអគ្គិសនីមានតម្លៃសមរម្យ និងផ្តល់ជូនអតិថិជននូវសេវាកម្មក្រោយការលក់ប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារបច្ចេកវិទ្យា EV ដែលទទួលស្គាល់ជាសកលពីរោងចក្រអន្តរជាតិដល់អតិថិជននៅកម្ពុជា។នៅពេលរថយន្តអគ្គិសនី (EV) កាន់តែមានប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជា ការជ្រើសរើសរថយន្ត EV ដែលមានគុណភាព និងទំនុកចិត្ត មិនមែនគ្រាន់តែប្រៀបធៀបលើការរចនា ឬ បច្ចេកវិទ្យា និងរយៈចម្ងាយបើកបរប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលមានសារៈសំខាន់ខ្លាំងដូចគ្នា គឺសេវាកម្មក្រោយពេលលក់ដែលមានការគាំទ្រយ៉ាងកក់ក្តៅដូចជា អ្នកផ្តល់សេវាថែទាំ ជាងជំនាញបច្ចេកទេស ការធានា និងសេវាកម្មក្រោយការលក់រយៈពេលវែងនៃការប្រើប្រាស់រថយន្ត EV របស់អ្នក។

    ក្នុងនាមជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខរថយន្ត Leapmotor នៅកម្ពុជា ក្រុមហ៊ុនប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវបទពិសោធន៍ប្រើប្រាស់រថយន្ត EV យ៉ាងពេញលេញ ចាប់តាំងពីពេលជ្រើសរើសទិញរថយន្ត រហូតដល់ការប្រើប្រាស់ក្នុងរយៈពេលវែងដែលមានជាងជំនាញចាំគាំទ្រពេលមានតម្រូវការ។ ជាមួយតម្លៃសមរម្យ សម្រាប់ Leapmotor B10 តម្លៃចាប់ពី $25,500 និង Leapmotor C10 តម្លៃចាប់ពី $28,500។

    ** Leapmotor ជាម៉ាកយីហោ Global EV ដែលបានពង្រីកវត្តមានចូលទីផ្សារនៅអឺរ៉ុបបានលឿនយ៉ាងឆាប់រហ័ស **
    Leapmotor គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីពីប្រទេសចិន ដែលបានពង្រីកវត្តមានទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងឆាប់រហ័ស តាមរយៈបណ្តាញ Leapmotor International ដែលត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុនលំដាប់ពិភពលោក Stellantis Group ដើម្បីគាំទ្រដល់ការលក់ និងការផលិតរថយន្តរបស់ម៉ាក Leapmotor ទៅកាន់ទីផ្សារក្រៅប្រទេស។ ភាពជាដៃគូនេះបានចាប់ផ្តើមការពង្រីកទីផ្សារទៅកាន់អឺរ៉ុបក្នុងឆ្នាំ2024 ដោយរថយន្តអគ្គិសនី Leapmotor ត្រូវបានផ្តល់ជូនតាមរយៈបណ្តាញអ្នកចែកចាយរបស់ម៉ាកក្នុងក្រុម Stellantis ។

    ភាពជាដៃគូលំដាប់អន្តរជាតិនេះបានបង្ហាញពីមហិច្ឆតារបស់ម៉ាកយីហោ Leapmotor ក្នុងការនាំយកនូវមធ្យោបាយធ្វើដំណើរដោយថាមពលអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើបឆ្លាតវៃ ទៅកាន់អតិថិជននៅក្រៅប្រទេស។ ជាមួយគ្នានេះដែរ Leapmotor ក៏ទទួលបានអត្ថប្រយោជន៍ពីការគាំទ្រផ្នែកពាណិជ្ជកម្ម និងបណ្តាញលក់រាយរបស់ក្រុមហ៊ុនរថយន្តជាសកលដែលមានបទពិសោធន៍ ដែលធ្វើឱ្យ Leapmotor មានភាពខុសប្លែកពីម៉ាក EV មួយចំនួនផ្សេងទៀត។

    **ប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ៥តាមស្តង់ដារអឺរ៉ុប 5-Star Euro NCAP**
    សុវត្ថិភាពគឺជាកត្តាសំខាន់មួយនៅពេលជ្រើសរើសរថយន្ត EV សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ កម្រិតប្រព័ន្ធសុវត្ថិភាពត្រូវបានវាយតម្លៃតាមម៉ូដែលនីមួយៗ ហើយអតិថិជនគួរតែពិនិត្យមើលលទ្ធផលកម្រិត Euro NCAP ឱ្យបានជាក់លាក់លើម៉ូដែលដែលខ្លួនកំពុងពិចារណារកទិញ។

    រថយន្តអគ្គិសនី Leapmotor C10 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិត៥ផ្កាយ 5-Star ពី Euro NCAP រួមបញ្ចូលដោយ កម្រិតសុវត្ថិភាពរហូតដល់ 89% សម្រាប់ការការពារអ្នកដំណើរពេញវ័យ និង កម្រិតសុវត្ថិភាព 85% សម្រាប់ការការពារដល់កុមារតូចៗ។

    ចំណែករថយន្ត Leapmotor B10 ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព៥ផ្កាយ 5-Star ពី Euro NCAP ដូចគ្នាផងដែរ ដោយទទួលបាន កម្រិតសុវត្ថិភាព 93% សម្រាប់ការការពារអ្នកដំណើរពេញវ័យ និង កម្រិតសុវត្ថិភាព 93% សម្រាប់ការការពារដល់កុមារ។ ប្រព័ន្ធជំនួយសុវត្ថិភាពរបស់ Leapmotor B10 កម្រិត 85% រួមមានដូចជា Intelligent Speed Assistance, Lane Keep Assist, Emergency Lane Keeping និងប្រព័ន្ធជំនួយដល់អ្នកបើកបរ ដោយជួយរកឃើញភាពនឿយហត់ និងការបាត់បង់ការផ្តោតអារម្មណ៍កំឡុងពេលបើកបរ។

    លទ្ធផលដែលត្រូវបានវាយតម្លៃដោយស្ថាប័នឯករាជ្យកម្រិតស្តង់ដារអឺរ៉ុបទាំងនេះ បង្ហាញពីសារៈសំខាន់ដែល Leapmotor ផ្តល់នូវរថយន្តដែលមានសុវត្ថិភាពខ្ពស់ និងផ្តល់នូវភាពជឿជាក់បន្ថែមដល់អតិថិជននៅពេលពិចារណាជ្រើសរើស EV ម៉ាកនេះ។ សមិទ្ធផលនេះមិនមែនគ្រាន់តែជាចំណាត់ថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញារបស់ Leapmotor ក្នុងការផ្តល់នូវដំណោះស្រាយការធ្វើដំណើរដែល មានសុវត្ថិភាពខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃ សម្រាប់អតិថិជនទាំងនៅអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងៗ រួមទាំងកម្ពុជាផងដែរ។

    **Leapmotor មិនមែនគ្រាន់តែជារថយន្ត EV ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូរដែលផ្តល់បទពិសោធន៍ប្រើប្រាស់ពេញលេញនិងសន្សំសំចៃ**
    ក្រុមហ៊ុន Leapmotor ផ្តល់ជូនរថយន្តអគ្គិសនីប្រកបដោយនវានុវត្តន៍នៃបច្ចេកវិទ្យា ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបើកបរនាយុគសម័យថ្មីនេះ។ អតិថិជនអាចទទួលបានភាពជឿជាក់ពីការទិញរថយន្តតាមរយៈក្រុមហ៊ុនផ្លូវការ ព្រមទាំងទទួលបានសេវាកម្មក្រោយការលក់ប្រកបដោយវិជ្ជាជីវៈស្តង់ដារខ្ពស់ តាមរយៈបណ្តាញសេវាកម្មរបស់ Leapmotor នៅកម្ពុជាទាំង4ទីតាំងរួមមាន សាខាទឹកថ្លា, សាខាផ្លូវ 50M, សាខាខេត្តបាត់ដំបង និងសាខាខេត្តសៀមរាប ជាមួយក្រុមការងារជាជាងជំនាញដែលប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែង ទាំងសេវាកម្ម និងគុណភាពជូនដល់អតិថិជនទាំងអស់។

    សម្រាប់អ្នកប្រើប្រាស់រថយន្ត EV ការទិញរថយន្តដែលមានសេវាកម្មក្រោយការលក់ដែលអាចទុកចិត្តបាន គឺជាផ្នែកដ៏សំខាន់នៃបទពិសោធន៍ប្រើប្រាស់រយៈពេលវែង។ ចាប់ពីការថែទាំជាប្រចាំ ការត្រួតពិនិត្យប្រព័ន្ធបច្ចេកទេស រហូតដល់ការគាំទ្រពាក់ព័ន្ធនឹងការអាប់ឌែត Software និងការធ្វើរោគវិនិច្ឆ័យរកបញ្ហាបច្ចេកទេសផ្សេងៗប្រកបដោយវិជ្ជាជីវៈ ដោយមានក្រុមជំនាញត្រឹមត្រូវអាចធ្វើឱ្យបទពិសោធន៍ប្រើប្រាស់រថយន្ត EV របស់អ្នកកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់។

    **ហេតុអ្វីបានជាការទិញរថយន្តពីក្រុមហ៊ុនផ្លូវការមានសារៈសំខាន់ខ្លាំង?**
    នៅក្នុងទីផ្សារកម្ពុជា អតិថិជនអាចរកឃើញរថយន្ត EV ដែលនាំចូលតាមប្រភពផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការសម្រេចចិត្តទិញមិនគួរពិចារណាតែតម្លៃនៅពេលទិញដំបូងប៉ុណ្ណោះទេ គួរតែគិតអំពីបញ្ហាប្រឈមនាពេលអនាគតប្រសិនបើគ្មានការគាំទ្រក្រោយការលក់។ រថយន្តដែលលក់ចេញពីក្រុមហ៊ុនផ្លូវការ ផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានសេវាកម្មគាំទ្រពីអ្នកចែកចាយដែលមានការទទួលស្គាល់ត្រឹមត្រូវពីរោងចក្រ និងបណ្តាញមជ្ឈមណ្ឌលសេវាកម្មដែលអាចទុកចិត្តបាន មិនខាតលុយនិងមិនខាតពេលវេលា។ កត្តាទាំងនេះមានសារៈសំខាន់ខ្លាំងសម្រាប់អ្នកដែលមានគម្រោងប្រើប្រាស់រថយន្ត EV ក្នុងរយៈពេលវែង ហើយក៏អាចជួយរក្សាតម្លៃលក់បន្ត (Resell Value) របស់រថយន្តអ្នកឱ្យមានភាពល្អប្រសើរផងដែរ។

    សរុបមក តម្លៃពិតប្រាកដរបស់រថយន្ត EV និមួយៗ មិនមែនមានត្រឹមអ្វីដែលអតិថិជនទទួលបាននៅថ្ងៃប្រគល់រថយន្តនោះទេ ប៉ុន្តែរួមបញ្ចូលទាំងការគាំទ្រដល់អតិថិជនក្រោយពេលលក់ ដោយអាចពឹងផ្អែកបានពេញលេញលើសេវាកម្មថែទាំ និងជួសជុល។ ជាមួយរថយន្ត Leapmotor អតិថិជនអាចស្វែងយល់ និងទទួលយកបទពិសោធន៍នៃការធ្វើដំណើរជំនាន់ថ្មីដោយថាមពលអគ្គិសនី ព្រមទាំងទទួលបានការគាំទ្រពីក្រុមហ៊ុនផ្លូវការ ដែលប្តេជ្ញាផ្តល់សេវាកម្មល្អ ដើម្បីបំពេញតម្រូវការអតិថិជន។ មិនថាអ្នកកំពុងពិចារណាទិញរថយន្ត EV ជាលើកដំបូង ឬកំពុងស្វែងរកជម្រើសឱ្យកាន់ប្រសើរឡើងលើបទពិសោធន៍បើកបរដ៏ឆ្លាតវៃ និងទំនើបជាងមុននោះទេ ការជ្រើសរើសរថយន្ត Leapmotor ពីក្រុមហ៊ុនផ្លូវការ គឺមានន័យថា អ្នកកំពុងជ្រើសរើសរថយន្តដែលមានក្រុមការងារបច្ចេកទេសត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រដល់អ្នកក្រោយពេលលក់ មិនមែនត្រឹមតែនៅក្នុង Showroom ប៉ុណ្ណោះទេ ប៉ុន្តែពេញមួយដំណើរនៃការប្រើប្រាស់រថយន្ត EV របស់អ្នក។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay