ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសចរក្នុងស្រុកមានកំណើន៥០ភាគរយ ខណៈ ក្រសួងទេសចរណ៍បង្កើនពិព័រណ៍ទេសចរណ៍ផ្ទៃក្នុង

    BY tey mira September 14, 2026
    ទេសចរក្នុងស្រុកមានកំណើន៥០ភាគរយ ខណៈ ក្រសួងទេសចរណ៍បង្កើនពិព័រណ៍ទេសចរណ៍ផ្ទៃក្នុង

    យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថាក្នុងរយៈពេល៦ខែដំបូង ដើមឆ្នាំ២០២៦នេះ កម្ពុជាទទួលបានចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុកសរុបប្រមាណ ២១,៩៤លាននាក់ កើនឡើងប្រមាណ ៥០,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

    កត្តាសំខាន់ៗនៃកំណើនទេសចរក្នុងស្រុកនេះ គឺបន្ទាប់ពីមានការរៀបចំព្រឹត្តិការណ៍កម្សាន្ត សង្រ្កាន្ដ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលផ្សេងៗ។

    តួយាងក្រសួងទេសចរណ៍បានរៀបចំ ព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា លើកទី១» ក្រោមប្រធានបទ «ខ្មែររួបរួម ដើម្បីទេសចរណ៍កម្ពុជា» ដែលរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះដែល បានបង្ហាញនូវសក្ដានុពល អត្តសញ្ញាណ ភាពសម្បូរបែបរបស់កម្ពុជា ផលិតផល សេវាកម្មទេសចរណ៍ កញ្ចប់ទស្សនកិច្ច ផលិតផលទេសចរណ៍ព្រមទាំងបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់វិស័យទេសចរណ៍។

    យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងអំឡុងខែកញ្ញានេះនឹងមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅខេត្តសៀមរាបជាបន្តបន្ទាប់ដូចជា នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះនឹងមានការរៀបចំ ខួបគម្រប់ ៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO។

    នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នឹងមានការរៀបចំកីឡាទេសចរណ៍បៃតង «Angkor Cycling» ជាព្រឹត្តិការណ៍ជិះកង់កម្សាន្តបែបអេកូទេសចរណ៍ នៅ តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា មានការរៀបចំ បាតុភូតសមរាត្រីអង្គរវត្ត – Angkor Equinox ព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ក្នុងនោះក៏មានការរៀបចំកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងពេលព្រលឹម និងសកម្មភាពវប្បធម៌ផ្សេងៗផងទៀត។

    ដោយឡែកនៅរាជធានីភ្នំពេញ នឹងមានការរៀបចំ ពិព័រណ៍ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទេសចរណ៍ “ ពិព័រណ៍សំណង់ CAMBUILD 2026” នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ និងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០កញ្ញា មានការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទេសចរណ៍ “ ពិព័រណ៍សំណង់ CAMBUILD 2026” ចាប់ផ្តើម នៅថ្ងៃទី១៤ ខែកញ្ញានៅ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ហើយក៏នឹងមាន ពិព័រណ៍ FoodTec Cambodia 2026 ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដែលមានការតាំងបង្ហាញ បច្ចេកវិទ្យាកែច្នៃម្ហូបអាហារ និងភេសជ្ជៈ ដើម្បីលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចទេសចរណ៍៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay