អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរកឃើញអ្នកដាក់ពាក្យប្រឡង ចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួនបីនាក់ ដែលប្រើប្រាស់ឯកសារក្លែង
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ នេះ អង្គការប្រឆាំងអំពើបុករលួយ បានចេញសេចក្ដដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ អង្គការប្រឆាំងអំពើបុករលួយ បានឱ្យដឹងថា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យពី ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៦ និងបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការប្រឡងជ្រើសរើសនេះ នឹងមានការចូលរួមសង្កេតការណ៍ដោយ ក្រុមការងារ អ.ប.ព.។

តាម ឯកឧត្តម កែវ ធីវុទ្ធ ឧបការី អ.ប.ព. ដែលទទួលបន្ទុករួមក្នុងការដឹកនាំ ការងារសង្កេតការណ៍ប្រឡង ជ្រើសរើសសិស្សមេធាវី ជំនាន់ទី ២១ នេះ បានបញ្ជាក់ថា ក្រុមការងារ អ.ប.ព. នឹងចូលរួមសង្កេតការណ៍ការប្រឡង ជ្រើសរើសនេះ ពីដំណាក់កាលដាក់ពាក្យសុំប្រឡង ដោយផ្តើមពីការពិនិត្យផ្ទៀងផ្ទាត់នូវរាល់ឯកសារភ្ជាប់របស់បេក្ខជន ដែលបានដាក់ពាក្យប្រឡង និងដំណាក់កាលបន្តបន្ទាប់ទៀតរហូតប្រកាសលទ្ធផលស្ថាពរ។ ឯកឧត្តម បានបន្ថែមថា គិតពី ថ្ងៃផ្តើមលក់ពាក្យប្រឡង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ មកទល់ថ្ងៃបិទបញ្ចប់ក្នុងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅនេះ បេក្ខជនបានមកទិញពាក្យ សរុប ៦៦១ ច្បាប់ និងបានដាក់ពាក្យសុំប្រឡងចំនួន ៥៧៤ នាក់ (ក្នុងនោះមានស្ត្រី ២២៣ នាក់ ត្រូវជា ៣៨.៨៥%)។ ទន្ទឹមគ្នានេះ ដើម្បីសម្រួលដល់បេក្ខជន ដែលខកខានមិន ទាន់មកដាក់ពាក្យតាមកាលបរិច្ឆេទដំបូង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យ សុំចុះឈ្មោះប្រឡង ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ថែមទៀត។
ដោយឡែក លោកជំទាវ អ៊ូ ស៊ីថា ឧបការី ដែលដឹកនាំក្រុមការងារ អ.ប.ព. ក្នុងការពិនិត្យផ្ទៀងផ្ទាត់នូវរាល់សំណុំ ឯកសាររបស់បេក្ខជន បានបញ្ជាក់ថា ការដាក់ពាក្យស្នើសុំសិទ្ធិប្រឡង គ្រប់បេក្ខជនទាំងអស់ចាំបាច់ត្រូវតែគោរពតាម លក្ខខណ្ឌ ដែល គណៈមេធាវី កំណត់ ចំនួន ៥ រួមមាន៖
១. ត្រូវមានសញ្ជាតិខ្មែរ
២. ត្រូវមានបរិញ្ញាបត្រច្បាប់ ឬសញ្ញាបត្រច្បាប់ ដែលបានប្រកាសថាមានតម្លៃសមមូល
៣. មិនដែលត្រូវបានផ្តន្ទាទោសជាបទមជ្ឈិមឬឧក្រិដ្ឋ ឬផ្តន្ទាទោសជាបទវិន័យ ឬផ្តន្ទាទោសជាបទរដ្ឋបាល ដូចជា ការលុបឈ្មោះចោល ការបញ្ឈប់ពីមុខងារ ការហូតងារអំពីអំពើផ្ទុយនឹងកិត្តិយស ឬអំពើមិនស្អាតស្អំ
៤. មិនត្រូវមានធនក្ស័យផ្ទាល់ខ្លួន ដែលប្រកាសដោយតុលាការ
៥. ត្រូវមានសីលធម៌ និងកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
លោកជំទាវ បានបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការផ្ទៀងផ្ទាត់សំណុំឯកសាររបស់បេក្ខជន ក្រុមការងារបានរកឃើញ បេក្ខជនចំនួន ០៣ នាក់ ដែលបានប្រើប្រាស់ឯកសារក្លែង។
អង្គការប្រឆាំងអំពើបុករលួយ នឹងកោះហៅបេក្ខជនទាំង ៣នាក់ មកបំភ្លឺនៅអង្គភាព ដើម្បីបន្តការស្រាវជ្រាវ អងបាតសភាង នីតិវិធីពាក់ព័ន្ធ។ ក្នុងករណីដែលរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អ.ប.ព. នឹងកសាងសហរាំរឿងបញ្ជូន ទៅ ស្ថាប័នតុលាការ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។
អង្គការប្រឆាំងអំពើបុករលួយ សូមអំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារ ពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់ វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែង៕


ប្រភព៖ Anti-Corruption Unit