ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងប៉េកាំងនឹងហាមឃាត់ការកាន់កាប់ដ្រូនក្នុងគោលបំណង «ការពារសន្តិសុខរដ្ឋធានី»

    BY Pheakdey Tran September 14, 2026
    ក្រុងប៉េកាំងនឹងហាមឃាត់ការកាន់កាប់ដ្រូនក្នុងគោលបំណង «ការពារសន្តិសុខរដ្ឋធានី»

    ចិន៖ រដ្ឋបាលក្រុងប៉េកាំងនឹងហាមឃាត់ការកាន់កាប់ដ្រូននៅក្នុងទីក្រុង ក្នុងគោលបំណងដើម្បី «ការពារសន្តិសុខរដ្ឋធានី» នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែកញ្ញា។ តាមគម្រោងគឺបទបញ្ជាខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៥ វិច្ឆិកា ខាងមុខនេះ។

    ប្រភពខាងលើបានបន្តថា អ្នកប្រព្រឹត្តិផ្ទុយពីបទបញ្ជារបស់អាជ្ញាធរក្រុងប៉េកាំងនឹងត្រូវពិន័យជាប្រាក់យ៉ាងច្រើន រួមទាំងការរឹបអូសយកដ្រូនមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋផងដែរ។ យ៉ាងណាក្តី ដ្រូនសម្រាប់ប្រើប្រាស់ក្នុងគោលបំណងពិសេសមួយចំនួនដូចជា ការប្រឆាំងភេរវកម្ម កសិកម្ម ការសង្គ្រោះបន្ទាន់ និងការស្រាវជ្រាវត្រូវបានលើកលែក។ គួរបញ្ជាក់ជូនថា ការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាពដែនអាកាសនៅក្នុងទីក្រុងដែលមានប្រជាជន ២២ លាននាក់នេះ បានកើតឡើងកាលពីខែមិថុនា នៅពេលដែលមានយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់បុកអគារខ្ពស់បំផុតរបស់ទីក្រុង និងបណ្តាលឱ្យអ្នកបើកបរយន្តហោះស្លាប់ និងមនុស្ស ១៣ នាក់ផ្សេងទៀតរងរបួស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay