ខ្មែរណូត

ស្វែងរក

  • PR

    មោទនភាពម៉ាតកូនខ្មែរ! VINMART អបអរសាទរខួបគម្រប់ ១ ឆ្នាំ បន្តដំណើរគាំទ្រលើកស្ទួយផលិតផលខ្មែរ

    BY Naren September 16, 2026
    មោទនភាពម៉ាតកូនខ្មែរ! VINMART អបអរសាទរខួបគម្រប់ ១ ឆ្នាំ បន្តដំណើរគាំទ្រលើកស្ទួយផលិតផលខ្មែរ

    (រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦) : មោនទភាព VINMART ម៉ាតកូនខ្មែរ ស្មារតីលើកស្ទួយផលិតផល និងសេដ្ឋកិច្ចខ្មែរ ដោយទីបំផុតបានប្រារព្ធពិធីអបអរសាទរខួបគម្រប់ ១ ឆ្នាំរបស់ខ្លួន បន្ទាប់ពីបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ ក្រោមសារអបអរសាទរ «មួយឆ្នាំដ៏រឹងមាំ ឆ្ពោះទៅកាន់ឆ្នាំជាច្រើនទៀត» ខួបនេះបង្ហាញពីភាពរឹងមាំ ការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ VINMART ក្នុងការបន្តគាំទ្រផលិតផល និងអាជីវកម្មក្នុងស្រុក។

    \

    រយៈពេល១ឆ្នាំ VINMART បានពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយបច្ចុប្បន្ននេះមាន៤ ទីតាំង រួមមាន៖
    ● VINMART ទួលគោក
    ● VINMART អូរឫស្សី
    ● VINMART តាខ្មៅ
    ● VINMART ទួលទំពូង

    VINMART ត្រូវបានបង្កើតឡើងជាមួយបេសកកម្មដ៏ច្បាស់លាស់ គឺការបង្កើតផ្សារទំនើបខ្មែរមួយ ដែលជួយឱ្យផលិតផលក្នុងស្រុកទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ និងមានភាពងាយស្រួលសម្រាប់អតិថិជនកម្ពុជាក្នុងការស្វែងរក និងប្រើប្រាស់។ VINMART បានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា–ថៃ បានជំរុញឱ្យប្រជាជនកម្ពុជាជាច្រើនកាត់បន្ថយការពឹងផ្អែកលើផលិតផលថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុក។ ដំណើរនេះមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងដំណាក់កាលដំបូង ការស្វែងរកអ្នកផ្គត់ផ្គង់ខ្មែរ ដែលមានភាពសម្បូរបែបនៃផលិតផល សមត្ថភាពផលិត និងការត្រៀមខ្លួនសម្រាប់ទីផ្សារ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ទោះជាយ៉ាងណា ក្រុមការងារ VINMART នៅតែបន្តការប្តេជ្ញាចិត្ត ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ជួយនាំយកផលិតផលរបស់ពួកគាត់ចូលក្នុងហាង និងភ្ជាប់ផលិតផលទាំងនោះទៅកាន់អតិថិជនកម្ពុជាកាន់តែច្រើន។
    ឈរជាមួយប្រជាជនខ្មែរ និងប្រទេសជាតិ

    សម្រាប់ VINMART ការធ្វើអាជីវកម្មមិនមែនគ្រាន់តែផ្តោតលើការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិផងដែរ។ក្នុងអំឡុងពេលនៃជម្លោះដ៏ធ្ងន់ធ្ងរនៅខែធ្នូ ឆ្នាំ២០២៥ ខណៈដែលប្រជាជនខ្មែរជាច្រើនកំពុងប្រឈមនឹងការលំបាក VINMART បានចូលរួមផ្តល់ជាទីតាំងក្នុងការបរិច្ចាគទ្រង់ទ្រាយដ៏ធំ រួមទាំងគាំទ្រជាកលាំងកាយកំលាំងចិត្តដល់បងប្អូនប្រជាជនខ្មែរដែលត្រូវការជំនួយ។

    ខួបគម្រប់ ១ ឆ្នាំរបស់ VINMART មិនត្រឹមតែជាការអបអរសាទរចំពោះការរីកចម្រើនរបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការថ្លែងអំណរគុណចំពោះអ្នកផ្គត់ផ្គង់ក្នុងស្រុក ក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលបានជឿជាក់ និងគាំទ្រ VINMART ពេញមួយឆ្នាំកន្លងមក។
    សម្រាប់ដំណើរទៅមុខ VINMART នឹងបន្តពង្រីកជម្រើសផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុកបន្ថែមទៀត និងលើកកម្ពស់បទពិសោធន៍ទិញទំនិញជូនអតិថិជន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay