ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាសដើម្បីការពារ «សកម្មភាពអរិភាព»

    BY Pheakdey Tran September 15, 2026
    អាមេរិកបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាសដើម្បីការពារ «សកម្មភាពអរិភាព»

    អាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជាក់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៥ ខែកញ្ញា។ រដ្ឋមន្ត្រីកងទ័ពអាកាសអាមេរិក លោក Troy Meink បានបញ្ជាក់ថា ការដាក់ពង្រាយអាវុធទាំងនោះគឺត្រូវបានធ្វើឡើងដើម្បីការពារកងកម្លាំងរបស់អាមេរិកពី «សកម្មភាពអរិភាព»។

    មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា អាវុធអវកាសដែលកំពុងស្ថិតនៅក្នុងគន្លងតារាវិថីផែនដីទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់គ្រប់គ្រងលំហអវកាស ការពារកងកម្លាំងអាមេរិកពីសកម្មភាពវាយប្រហាររបស់សត្រូវ ឬបាញ់ទម្លាក់ផ្កាយរណបរបស់សត្រូវ ពោលគឺវាមានសមត្ថភាពទាំងការវាយប្រហារ និងការពារ។ សូមបញ្ជាក់ជូនថា អាមេរិកតែងចាត់ទុករុស្ស៊ី និងចិនជាប្រទេសដែលអាចបង្កការគំរាមកំហែងក្នុងអវកាស ដោយសារប្រទេសទាំងពីរកំពុងអភិវឌ្ឍសមត្ថភាពយោធាអវកាសយ៉ាងខ្លាំងក្លាបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay