ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះខ្នាតតូចមួយគ្រឿងច្រឡំចុះចតក្នុងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ត្រូវមន្ត្រីសន្តិសុខសួរចម្លើយ ៣ម៉ោង ទើបឱ្យហោះចេញទៅវិញ

    BY Pheakdey Tran September 15, 2026
    យន្តហោះខ្នាតតូចមួយគ្រឿងច្រឡំចុះចតក្នុងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ត្រូវមន្ត្រីសន្តិសុខសួរចម្លើយ ៣ម៉ោង ទើបឱ្យហោះចេញទៅវិញ

    អង់គ្លេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានច្រឡំចុះចតនៅឯមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិក នៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៥ ខែកញ្ញា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូច ប្រភេទ Cessna 560XLS+ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន VistaJet។

    តាមគម្រោងគឺយន្តហោះ Cessna 560XLS+ ត្រូវធ្វើការចុះចតនៅក្នុងព្រលានយន្តហោះ Cotswold ដែលមានចម្ងាយប្រមា​ណជា ១៧គីឡូម៉ែត្រពីមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិក Fairford Air Base តែដោយសារទិសដៅ និងផ្លូវរត់របស់ព្រលានយន្តហោះ Cotswold និងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិក Fairford Air Base មានភាពស្រដៀងគ្នានោះ អ្នកបើកបរក៏ច្រឡំចុះចតនៅក្នុងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកអាមេរិកតែម្តង។ នៅចំពោះមុខស្ថានភាពខុសប្រក្រតីនេះ មន្ត្រីសន្តិសុខអាមេរិកបានអនុវត្តនីតិវិធីភ្លាមៗ ដោយតម្រូវឱ្យអ្នកបើកបរយន្តហោះ Cessna 560XLS+ ត្រូវរង់ចាំប្រហែល ៣ ម៉ោង ដើម្បីឱ្យអាជ្ញាធរសាកសួរ និងបំពេញឯកសារចាំបាច់មួយចំនួន ទើបអនុញ្ញាតឱ្យហោះហើរចេញទៅវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay