ខ្មែរណូត

ស្វែងរក

  • PR

    ជីប ម៉ុង បន្តចែករំលែកក្តីស្រឡាញ់ ដើម្បីបង្កើតស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមដល់កុមារ និងបងប្អូននៅភូមិរង់ចាំ

    BY chan liny September 15, 2026
    ជីប ម៉ុង បន្តចែករំលែកក្តីស្រឡាញ់ ដើម្បីបង្កើតស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមដល់កុមារ និងបងប្អូននៅភូមិរង់ចាំ

    (សៀមរាប-បន្ទាយមានជ័យ)៖ រាល់ស្នាមញញឹមរបស់កុមារ គឺជាក្តីសង្ឃឹមដ៏មានតម្លៃ ជាមួយនឹងក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ យុទ្ធនាការសប្បុរសធម៌ចែកទឹកដោះគោផ្កាឈូក បន្តនាំយកភាពកក់ក្តៅ និងកម្លាំងចិត្តទៅកាន់កុមារដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

    ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង រួមដំណើរដោយ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកអគ្គនាយកបន្តវេន អ៊ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បាននាំយកទឹកដោះគោផ្កាឈូកជាង ៤,០០០ កេសប្រគល់ជូនមន្ទីរពេទ្យទាំងពីរ ដើម្បីរួមចំណែកបំពេញតម្រូវការចាំបាច់ផ្នែកអាហារូបត្ថម នាំមកនូវកម្លាំងចិត្ត ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារកម្ពុជា។

    បន្ថែមពីលើការយកចិត្តទុកដាក់ចំពោះកុមារ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបន្តផ្តល់ការយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ តាមរយៈការរៀបចំអំណោយជាសម្ភារៈប្រើប្រាស់ និងថវិកា មានតម្លៃសរុបចំនួន ៧៨០,០០០,០០០ រៀល សម្រាប់ប្រជាពលរដ្ឋចំនួន ៣,៥០០ គ្រួសារ។ ក្នុងនោះ មានការចែកជូនថវិកាចំនួន ១០០,០០០ រៀលក្នុងមួយគ្រួសារ សរុប ៣៥០ លានរៀល ដើម្បីជួយសម្រាលការចំណាយ និងបំពេញតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

    ជាមួយគ្នានេះ ថវិកាចំនួន ៤០ លានរៀល ដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ ដោយមានការចូលរួមពីសប្បុរសជន សិល្បករ និងប្រជាពលរដ្ឋ ក៏ត្រូវបានប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ ដើម្បីចូលរួមជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក។

    តាមរយៈការចូលរួមទាំងនេះ ជីប ម៉ុង សង្ឃឹមថា ក្តីស្រឡាញ់ និងការចែករំលែកដែលបានផ្តល់ជូន នឹងក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យមានស្នាមញញឹម ក្តីសង្ឃឹម និងកម្លាំងបន្តឆ្ពោះទៅមុខ។ ជីប ម៉ុង នឹងបន្តរួមដំណើរជាមួយសង្គមកម្ពុជា ដោយយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន និងបន្តចែករំលែកភាពកក់ក្តៅទៅកាន់សង្គមជាតិទាំងមូល។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay