ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ៨ខែ កម្ពុជា រកចំណូលនាំចេញដំឡូងមី បានជិត ៥០០ លានដុល្លារ

    BY hor nita September 16, 2026
    ៨ខែ កម្ពុជា រកចំណូលនាំចេញដំឡូងមី បានជិត ៥០០ លានដុល្លារ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅក្នុងរយៈពេល ៨ ខែ ២០២៦ កម្ពុជារកចំណូលបានចំនួន ៤៨៩ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១,៨៦% ធៀបនឹងរយៈពេល ដូចគ្នានៅឆ្នាំ ២០២៥។

    លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីបានថយចុះ ៣០% នៅឆ្នាំនេះ បន្ទាប់ពីតម្លៃដំឡូងមីបានធ្លាក់ចុះ កាលពីឆ្នាំ ២០២៤-២០២៥ និងកសិករខ្វះពូជ។

    លោកបន្ថែមថា បច្ចុប្បន្ន តម្លៃទីផ្សារដំឡូងមីស្រស់បានកើនឡើងវិញ ដោយលក់បានចន្លោះពី ៣៩០-៤៨០ រៀល ក្នុងមួយគីឡូក្រាម។ តម្លៃដំឡូងមីកើន ឡើង ដោយសារតម្រូវការសកល និងការប្រែប្រួលតម្លៃ ៤ ទៅ ១០ ឆ្នាំម្តង។

    លោកបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៦ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង ៦០០ រៀល ក្នុងមួយគីឡូក្រាម។ ទីផ្សារ នាំចេញដំឡូងមីរបស់កម្ពុជា មានប្រទេសវៀតណាម ចិន និងប្រើប្រាស់ក្នុងស្រុក។

    រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥។

    នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤ ចំណែកបរិមាណនាំ ចេញដំឡូងមីស្រស់មានចំនួន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay