ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្សកហ្ស៊ី
BY tey mira
September 18, 2026
ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ នាវិមានសាមគ្គីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Irakli Asahvili ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋហ្សកហ្ស៊ី (Georgia) ចូលជួបសម្ដែងការគួរសម និងជូនសារតាំង។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្សកហ្ស៊ី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕




ប្រភព ក្រសួងព័ត៍មាន