ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បានបាត់បង់ជីវិត ក្រោយរងការវាយប្រហារដោយត្រីឆ្លាមមួយក្បាលនៅតំបន់ឆ្នេរសមុទ្រអូស្រ្តាលី

    BY Pheakdey Tran September 19, 2026
    បុរសម្នាក់បានបាត់បង់ជីវិត ក្រោយរងការវាយប្រហារដោយត្រីឆ្លាមមួយក្បាលនៅតំបន់ឆ្នេរសមុទ្រអូស្រ្តាលី

    អូស្រ្តាលី៖ អ្នកហែលទឹកម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយរងការវាយប្រហារដោយត្រីឆ្លាមមួយក្បាលនៅប្រទេសអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែកញ្ញា។ ជនរងគ្រោះគឺជាបុរស ដែលមានវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ខណៈអត្តសញ្ញាណលម្អិតរបស់គាត់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រជិតទីក្រុង​ Perth ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយស្ថិតនៅប៉ែកខាងលិចនៃប្រទេសអូស្រ្តាលី។ សូមបញ្ជាក់ជូនថា​ នៅក្នុងតំបន់កើតហេតុខាងលើនេះបានកើតមានករណីស្លាប់ដោយសារត្រីឆ្លាមខាំចំនួន ៥ករណីហើយនៅក្នុងឆ្នាំ ២០២៦នេះ ខណៈនាពេលកន្លងមកករណីមានត្រីឆ្លាមឡើងមកខាំសម្លាប់អ្នកលេងទឹកសមុទ្រគឺជាករណីកម្រមួយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay