លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិកទទួលបានសិទ្ធគ្រប់គ្រងសន្តិសុខរយៈពេលវែងនៅលើដែនដីហ្គ្រីនឡែន
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យអាមេរិកមានសិទ្ធគ្រប់គ្រងរយៈពេលវែងលើសន្តិសុខរបស់កោះហ្គ្រីនឡែននេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី១៩ ខែកញ្ញា។ យ៉ាងណាក្តី កិច្ចព្រមព្រៀងផ្លូវការនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ ហើយត្រូវឆ្លងកាត់ការអនុម័តរបស់សភា មុនពេលចូលជាធរមាន។

បើតាមលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខនៅហ្គ្រីនឡែន ដោយអាមេរិកនឹងទទួលបានសិទ្ធិរយៈពេលវែងក្នុងការប្រើប្រាស់ដែនអាកាស និងដាក់កងទ័ពនៅទីនោះ។ លោក ដូណាល់ ត្រាំ បានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសដែលជាគូប្រជែងរបស់អាមេរិក នឹងមិនអាចបង្កើតមូលដ្ឋានយោធា ដាក់កងកម្លាំង ឬធ្វើការវិនិយោគដែលមានលក្ខណៈរសើបនៅហ្គ្រីនឡែន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាមេរិកឡើយ។ លោកនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen និងប្រមុខរដ្ឋាភិបាលហ្គ្រីនឡែន លោក Jens-Frederik Nielsen បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ដាណឺម៉ាក ព្រមទាំងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនហ្គ្រីនឡែនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters