តួលេខពលរដ្ឋវ័យចំណាស់នៅជប៉ុនកើនឡើងដល់ជាង ២៩% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសនានា
ជប៉ុន៖ តួលេខពលរដ្ឋវ័យចំណាស់នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ជាង ២៩% ដែលជាចំនួនខ្ពស់បំផុតនៅក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញា។ សូមបញ្ជាក់ជូនថា ពលរដ្ឋវ័យចំណាស់នៅទីនេះគឺសំដៅលើក្រុមមនុស្សដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះពលរដ្ឋវ័យចំណាស់នៅក្នុងប្រទេសជប៉ុនមានចំនួនជាង ៤០លាននាក់ ឬស្មើនឹង ២៩,៦% នៃចំនួនពលរដ្ឋសរុប។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមបានបង្ហាញថា បន្ទាប់ពីប្រទេសជប៉ុនក៏នៅមានប្រទេសមួយចំនួនទៀត ដែលមានពលរដ្ឋវ័យចំណាស់ក្នុងចំនួនច្រើនបើធៀបទៅនឹងចំនួនពលរដ្ឋសរុប ដូចជា៖
-ប្រទេសអ៊ីតាលី មានពលរដ្ឋវ័យចំណាស់ចំនួន ២៥,៦%
-ប្រទេសអាឡឺម៉ង់ មានពលរដ្ឋវ័យចំណាស់ចំនួន ៤២,២%
-ប្រទេសបារាំង មានពលរដ្ឋវ័យចំណាស់ចំនួន ២២,៩%៕

ប្រភព៖ The Strait Time