ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆេះរោងចក្រវាយនភណ្ឌមួយកន្លែងនៅចិន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    BY Pheakdey Tran September 22, 2026
    ឆេះរោងចក្រវាយនភណ្ឌមួយកន្លែងនៅចិន បណ្តាលឱ្យមនុស្ស ៨នាក់បាត់បង់ជីវិត

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី២២ ខែកញ្ញា។ រោងចក្រដែលជាកន្លែងកើតហេតុនោះគឺជារោងចក្រវាយនភណ្ឌ ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Foshan នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ហើយ អគ្គិភ័យក៏បានបណ្តាលឱ្យមានមនុស្សមួយចំនួនផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ភ្លើងបានឆេះជាច្រើនម៉ោងទើបគេអាចពន្លត់បានទាំងស្រុង ហើយហេតុការ​ណ៍នេះបានបង្កឱ្យមានផ្សែងខ្មៅយ៉ាងក្រាស់នៅក្នុងបរិយាកាស ដ្បិតនៅក្នុងរោងចក្រមានផ្ទុកទៅដោយសាច់ក្រណាត់ និងសំលៀកបំពាក់យ៉ាងច្រើន។ រហូតមកទល់នឹងពេលនេះអាជ្ញារចិនកំពុងបើកការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay