ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុង Dujuan នៅជប៉ុន បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត, ៤នាក់កំពុងបាត់ខ្លួន និងជិត ២លាននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey Tran September 22, 2026
    ព្យុះទីហ្វុង Dujuan នៅជប៉ុន បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត, ៤នាក់កំពុងបាត់ខ្លួន និងជិត ២លាននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញបទបញ្ជាឱ្យពលរដ្ឋជិត ២លាននាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុង Dujuan នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែកញ្ញា។ គិតត្រឹមពេលនេះព្យុះទីហ្វុង Dujuan បានកំពុងធ្វើដំណើរក្នុងល្បឿន ១៣០គីឡូម៉ែត្រ/១ម៉ោង និងបង្កឱ្យមានខ្យល់កន្រ្តាក់ក្នុងល្បឿន ១៩៤ គីឡូម៉ែត្រ/១ម៉ោង ឆ្លងកាត់តំបន់សំខាន់ៗជាច្រើននៅក្នុងខេត្ត Kanagawa ។

    យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរជប៉ុនបានបង្ហាញថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Dujuan បានបណ្តាលឱ្យមានមនុស្ស ២នាក់បាត់បង់ជីវិត​, ៤នាក់កំពុងបាត់ខ្លួន និងពលរដ្ឋប្រមាណជា ៥០,០០០នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរជប៉ុនបានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកនិងអន្តរជាតិរាប់រយជើង និងផ្អាកដំណើរការរថភ្លើងក្រោមដីមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញអាជ្ញាធរឧតុនិយមជប៉ុនបានព្រមានថា ព្យុះទីហ្វុង Dujuan នឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងកម្រិតខ្ពស់មិនធ្លាប់មាននៅតំបន់ជិតទីក្រុងតូក្យូ ហើយតំបន់ខ្លះនឹងត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័ស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay