ខ្មែរណូត

ស្វែងរក

  • PR

    សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM របស់ក្រុមហ៊ុន ជីប ម៉ុង ចេញលក់លើទីផ្សារហើយ

    BY Naren September 22, 2026
    សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM របស់ក្រុមហ៊ុន ជីប ម៉ុង ចេញលក់លើទីផ្សារហើយ

    (ភ្នំពេញ)៖ ក្រុមហ៊ុន ជីប​ ម៉ុង ខនស៊ូមើហ្គូដស៍ បានប្រកាសជាផ្លូវការនូវផលិតផលថ្មីចំនួន​ ២​ ប្រភេទគឺ សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM by Ora។​​

    សាប៊ូកក់សក់​ និងសាប៊ូដុសខ្លួន BLOOM​ ជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន ​ជីប ម៉ុង ដែលផ្តោតខ្លាំងលើគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយកំពុងតែមានលក់លើទីផ្សារនៃប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

    សាប៊ូកក់សក់ BLOOM ជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើអោយសក់ទន់ ភ្លឺរលោង និងរឹងមាំចាប់តាំងពីឬសដល់ចុងសក់ ។ សាប៊ូកក់សក់ BLOOM មាន ២ ប្រភេទ គឺ BLOOM Silky Gloss ជាសាប៊ូកក់សក់ ក្លិនផ្កាសាគូរ៉ា ធ្វើអោយសរសៃសក់ទន់រលោង​​ និងមានក្លិនក្រអូប និង BLOOM Anti-Dandruff ជាសាប៊ូកក់សក់ Menthol ជំនាញខាងកម្ចាត់អង្គែ និងធ្វើឱ្យស្បែកក្បាលត្រជាក់ស្រស់ស្រាយ។ BLOOM ក៏មាន ក្រែមបន្ទន់សក់ ដែលជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើឱ្យ សក់ទន់ ភ្លឺរលោង និងរឹងមាំ។

    សាប៊ូដុសខ្លួន BLOOM ផលិតពីក្លិនផ្កាជាច្រើនប្រភេទ លាយជាមួយនឹងក្លិនទឹកអប់ ដែលធ្វើឱ្យស្បែកទន់រលោង និងមានក្លិនក្រអូបពេញមួយថ្ងៃ។ សាប៊ូដុសខ្លួន BLOOM មាន ២ ជម្រើស គឺ BLOOM Rose Perfume Luxury មានក្លិនផ្កា ក្រអូប​​ ផ្ដល់សំណើមដល់ស្បែក ក្រោយពេលដុសលាងសម្អាតរាងកាយ និង BLOOM Red Satin Geranium Luxury មានក្លិនផ្កាចម្រុះ លាយនឹងក្លិនទឹកអប់ ធ្វើអោយស្បែកទន់ក្រអូប​។

    គួររំលឹកដែរថា ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលជាច្រើនដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus, YUMMI COOK និងបានបន្ថែមនូវផលិតផលមួយដ៏ថ្មីស្រឡាងមួយទៀតនេះគឺ ​BLOOM by Ora។

    BLOOM គ្មានអង្គែ ទន់រលោង!
    BLOOM​ ទន់រលោង ក្លិនក្រអូបជាប់ខ្លួន!
    មាន BLOOM មានទំនុកចិត្ត! ផលិតផល ជីប ម៉ុង ស្តង់ដារគុណភាពខ្ពស់!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay