ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីលង្កាកាត់ទោសមនុស្ស ១៥នាក់ឱ្យជាប់ពន្ធនាគារ ២២០ឆ្នាំ ក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែកបណ្តាលឱ្យជនស៊ីវិល ២៧៩នាក់បាត់បង់ជីវិត

    BY Pheakdey Tran September 23, 2026
    ស្រីលង្កាកាត់ទោសមនុស្ស ១៥នាក់ឱ្យជាប់ពន្ធនាគារ ២២០ឆ្នាំ ក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែកបណ្តាលឱ្យជនស៊ីវិល ២៧៩នាក់បាត់បង់ជីវិត

    ស្រីលង្កា៖ តុលាការជាន់ខ្ពស់របស់ប្រទេសស្រីលង្កាបានកាត់ទោសមនុស្សចំនួន ១៥នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២២០ឆ្នាំ នៅក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែបអត្តឃាតដ៏ឃោឃៅបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃទី២៣ ខែកញ្ញា។ ករណីបំផ្ទុះគ្រាប់អត្តឃាតនោះបានកើតឡើងនៅថ្ងៃបុណ្យ Easter កាលពីឆ្នាំ២០១៩ កន្លងទៅ និងបានបណ្តាលឱ្យមនុស្សចំនួន ២៧៩នាក់ត្រូវស្លាប់បាត់បង់ជីវិត។

    ប្រភពខាងលើបន្តថា ក្រុមជនល្មើសត្រូវបានចោទប្រកាន់ជាច្រើនបទល្មើសដូចជា បទឃាតកម្ម ការសមគំនិតប្រព្រឹត្តអំពើភេរវកម្ម ការកាន់កាប់អាវុធ និងគ្រឿងផ្ទុះជាដើម។ គួរកត់សម្គាល់ថា ប្រសិនបើករណីបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅក្នុងប្រទេសដែលមានទោសប្រហារជីវិត គឺជនល្មើសទាំង ១៥នាក់នោះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតតែម្តង ប៉ុន្តែស្រីលង្ការគឺជាប្រទេសដែលមានគ្មានការអនុវត្តច្បាប់ប្រហារជីវិតនោះទេ ទើបតុលាការសម្រេចកាត់ទោសពួកគេត្រូវជាប់ពន្ធនាគារក្នុងរយៈពេលយូរដូចនេះ។ សូមបញ្ជាក់ជូនថា ករណីបំផ្ទុះគ្រាប់បែកខាងលើនេះបានកើតឡើងក្នុងសណ្ឋាគារចំនួន ៣ និងនៅក្នុងព្រះវិហារចំនួន ៣កន្លែង​ផ្សេងគ្នា ហើយវាក៏ជាករណីវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតប្រឆាំងជនស៊ីវិលនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស្រីលង្កាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Stria Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay