ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងជិត ២លានដុល្លារ ដើម្បីគាំទ្រសកម្មភាព CMAC

    BY hor nita September 23, 2026
    សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងជិត ២លានដុល្លារ ដើម្បីគាំទ្រសកម្មភាព CMAC

    (រាជធានីភ្នំពេញ) ៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ២៣​ខែកញ្ញា ឆ្នាំ ២០២៦ នេះ សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណងជិត ២លានដុល្លារ ដើម្បីគាំទ្រសកម្មភាព CMAC។ ហិរញ្ញប្បទានឥតសំណងចំនួន ១.៥៩៨.៩៩៩អឺរ៉ូ ស្មើប្រមាណ ១.៨លានដុល្លារអាមេរិក ដែលសហភាពអឺរ៉ុប (EU) បានអនុម័ត ដើម្បីគាំទ្រ សកម្មភាពអង្គភាព CMAC សហការដៃគូជាមួយអង្គការAPOPO។

    ឯកឧត្តម ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦ នៅសារមន្ទីរតេជោ សន្តិភាព ខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ដឹកនាំដោយលោក Andreas Roettger ប្រធាន ក្រុមការងារ FPI និងក្រុមការងារ។

    ឯកឧត្តម អគ្គនាយក CMAC បានជម្រាបជូនគណប្រតិភូអំពីផលប៉ះពាល់ដោយសារបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាម ជាពិសេសបញ្ហានេះបង្កឱ្យ មានផលប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌ជាដើម។

    គណៈប្រតិភូ EU ក៏បានទស្សនាសារមន្ទីរតេជោសន្តិភាពដុំ ដែលខ្លឹមសារ រូបភាព និងតឹងតាងមាននៅសារមន្ទីរនេះ បានបង្ហាញនូវការរំលឹកចងចាំ ទុក្ខសោកវិនាសកម្មនៃសង្គ្រាម និងបានូវតម្លៃមហាសាលនៃសន្តិភាព។

    ជាមួយគ្នានេះ លោក Andreas Roettger បានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាព CMACសហការដៃគូជាមួយ អង្គការ APOPO មានថវិកាចំនួន១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក សម្រាប់រយៈពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០១៦នេះតទៅ។ គម្រោងនេះ ត្រូវប្រតិបត្តិការនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

    ជំនួយនេះ អាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង ៦.០០០ហិកតា ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនុ និងការងារ ស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌផងដែរ។

    ឯកឧត្តម អគ្គនាយក CMAC ក៏បានថ្លែងអំណរគុណចំពោះការកោតសរសើរ និងការគាំទ្ររបស់សហភាពអឺរ៉ុប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គ ភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយ APOPO និងសហគមន៍អឺរ៉ុប ដើម្បីកម្ចាត់ភាពគំរាមកំហែងដោយសារ សំណល់យុទ្ធភណ្ឌសង្គ្រាម កសាងក្តីសង្ឃឹម និងអនាគតរុងរឿងសម្រាប់ប្រជាជនខ្មែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay