ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិធានការអភិរក្សបន្ទាន់ប្រាសាទព្រះវិហារដែលទំហំខូតខាតគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយោធាថៃកាលពីឆ្នាំ២០២៥

    BY tey mira September 23, 2026
    វិធានការអភិរក្សបន្ទាន់ប្រាសាទព្រះវិហារដែលទំហំខូតខាតគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារយោធាថៃកាលពីឆ្នាំ២០២៥

    យោងតាមកិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បី ការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានសម្រេចដាក់ផែនការឈានទៅរៀបចំកិច្ចប្រជុំផ្នែកបច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារ នៅសប្តាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។

    សូមរម្លឹកថា កិច្ចប្រជុំពេញអង្គលើកទី១១បានអនុម័តជាផ្លូវការ ផែនការអភិរក្សបន្ទាន់ ឬផែនការសង្គ្រោះបន្ទាន់សម្រាប់ប្រាសាទព្រះវិហារ ដែលផែនការនេះត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍អន្តរជាតិ និងអនុសាសន៍ពីអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីពីវិមាន និងទីតាំង (ICOMOS ) ហើយរង់ចាំរបាយការណ៍កត់ត្រាចុងក្រោយទីតាំងខូចខាតសរុប ៥៦២ ទីតាំង នៅក្នុងប្រាសាទព្រះវិហារដែល រងគ្រោះដោយយោធាថៃការវាយប្រហារខែកក្កដា ២០២៥ចំនួន ១៤២ ទីតាំង និងកាលខែធ្នូ ២០២៥ចំនួន៤២០ ទីតាំង ដើម្បី កិច្ចប្រជុំផ្នែកបច្ចេកទេសលើកទី១១ របស់គណៈកម្មាធិការ ICC-ព្រះវិហារចាប់ផ្តើមអនុវត្តផែនការអភិរក្សបន្ទាន់ ឬផែនការសង្គ្រោះបន្ទាន់សម្រាប់ប្រាសាទព្រះវិហារ។ យោងតាមស្មារតីកិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការICC-ព្រះវិហារ ដែលបានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារមានដូចជា ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ ការរៀបចំឯកសារវិភាគហានិភ័យ ប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូលការរៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។

    ការវាយប្រហារដោយអាវុធធុនធ្ងន់ និងយន្តហោះចម្បាំងរបស់យោធាថៃក្នុងឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទព្រះវិហារ ដោយមានចំណុចខូចខាតចំនួន ៥៦២ កន្លែង រួមទាំងការបាក់រលំនៃធាតុរចនាសម្ព័ន្ធ ការបំផ្លិចបំផ្លាញចម្លាក់ និងជញ្ជាំង ព្រមទាំងការបំផ្លាញថ្មបុរាណរាប់ម៉ឺនដុំ។ ការខូចខាតនេះបានធ្វើឱ្យបាត់បង់លទ្ធផលនៃការអភិរក្សជាង ២០ ឆ្នាំ និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់តម្លៃសកលដ៏វិសេសវិសាល របស់ប្រាសាទព្រះវិហារដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ សូមបញ្ជាក់ថា គណៈកម្មាធិការICC-ព្រះវិហារ បានបង្កើតឡើងនៅឆ្នាំ២០១៤ សមាជិកស្ថាបនិក និងភាគីពាក់ព័ន្ធចំនួន ៧ ប្រទេស/ស្ថាប័ន រួមជាមួយកម្ពុជា ហើយមានប្រទេសចិន និងប្រទេសឥណ្ឌាជា សហប្រធាន តំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមានប្រទេសបែលហ្ស៊ិក បារាំង ជប៉ុន សហរដ្ឋអាមេរិករួមទាំងថៃផងដែរ៕

    ប្រភព​ ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay