ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរបរទេសជាង២០០នាក់មកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ

    BY tey mira September 25, 2026
    ភ្ញៀវទេសចរបរទេសជាង២០០នាក់មកទស្សនកិច្ចកម្ពុជាតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ

    ព្រះសីហនុ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦– តាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ ODYSSET សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន២៣៦នាក់ ក្នុងនោះស្រី១៣៥នាក់ មាន១៧សញ្ជាតិ និងមាននាវិកសរុបចំនួន១៦៦នាក់ ស្រី១៧នាក់ មាន២០សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។

    មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា គោលបំណងនៃការចូលចតរបស់នាវាទេសចរណ៍ខាងលើបាននាំភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជារយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ស្របតាមគោលនយោ បាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគសម្រាប់តែខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០២៤ បន្តរហូតដល់ឆ្នាំ២០២៧។

    ក្នុងឱកាសនៃការចូលចតរបស់នាវាខាងលើនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុបានជួយសម្របសម្រួលក្នុងការធ្វើបែបបទ (ប៉ាស្ព័រ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបានលឿនឆាប់ ជាមួយគ្នានេះដែរភ្ញៀវទេសចរក៏បានធ្វើដំណើរទៅកម្សាន្តនៅគោលដៅមួយចំនួនដូចជា តំបន់រមណីយដ្ឋានតំបន់ឆ្នេរសមុទ្រ តំបន់វប្បធម៌ (ទីអារាម) តំបន់នេសាទ នៅក្នុងក្រុងព្រះសីហនុ ទស្សនារូបសំណាកព្រះថោង នាងនាគ និងរូបសំណាកផ្សេងទៀតក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម មជ្ឈមណ្ឌល Bay of Lift ផងដែរ។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay