ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃឱ្យមន្ត្រីរាជការឈប់សម្រាក ២ថ្ងៃ ដោយសារបញ្ហាទឹកជំនន់ ខណៈពលរដ្ឋជិត ៥ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey Tran September 28, 2026
    ថៃឱ្យមន្ត្រីរាជការឈប់សម្រាក ២ថ្ងៃ ដោយសារបញ្ហាទឹកជំនន់ ខណៈពលរដ្ឋជិត ៥ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសឱ្យមានថ្ងៃឈប់សម្រាកពិសេសសម្រាប់មន្ត្រីរាជការរយៈពេល ២ថ្ងៃ ដោយសារបញ្ហាជំនន់ទឹកភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែកញ្ញា។ វិធានការបន្ទាន់នេះនឹងត្រូវអនុវត្តនៅក្នុងថ្ងៃទី ២៨ និង ២៩ ខែកញ្ញា និងសម្រាប់មន្ត្រីរាជការនៅក្នុងទីក្រុងបាងកក និងនៅក្នុងខេត្តចំនួន ៣ជាប់ក្រុងបាងកក។

    ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលគោលបំណងកាត់បន្ថយការធ្វើដំណើរ និងសម្រួលដល់ផ្នែកចរាចរណ៍សម្រាប់សាធារណជនទូទៅ ដ្បិតផ្លូវសំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ ឬមានការរំខានដោយព្យុះភ្លៀងនិងជំនន់ទឹកភ្លៀងក្នុងកម្រិតធ្ងន់ធ្ងរ។ យ៉ាង​ណាក្តី កិច្ចការផ្លូវការសំខាន់ៗដែលបានគ្រោងទុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាក អាចបន្តអនុវត្តបានតាមការសម្រេចរបស់ប្រធានអង្គភាពនីមួយៗ។ សូមបញ្ជាក់ជូនថា ប្រទេសថៃបានរងការគំរាមកំហែងដោយព្យុះភ្លៀង និងទំនន់ទឹកភ្លៀងជាច្រើនថ្ងៃមកហើយ ខណៈគ្រោះធម្មជាតិនេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥២,០០០គ្រួសារ និងបង្ខំឱ្យពលរដ្ឋជាង ៤,៩០០នាក់ត្រូវជម្លៀសខ្លួនទៅស្នាក់នៅក្នុងជំរំសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time , Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay