ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាហាមឃាត់ការសាងសង់ក្នុងទីក្រុងញូវដេលីរយៈពេល ៦សប្តាហ៍ ដើម្បីទប់ស្កាត់ការបំពុលខ្យល់

    BY Pheakdey Tran September 29, 2026
    ឥណ្ឌាហាមឃាត់ការសាងសង់ក្នុងទីក្រុងញូវដេលីរយៈពេល ៦សប្តាហ៍ ដើម្បីទប់ស្កាត់ការបំពុលខ្យល់

    ឥណ្ឌា៖ ឥណ្ឌានឹងហាមឃាត់សកម្មភាពសាងសង់ក្នុងទីក្រុងញូវដេលី ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៧ ដើម្បីទប់ស្កាត់ការបំពុលខ្យល់ក្នុងរដូវរងា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅពីនេះអាជ្ញាធរឥណ្ឌាក៏បានដាក់ចេញវិធានការមួយចំនួនទៀតផងដែររួមមាន ការកំណត់ម៉ោងធ្វើការរបស់ការិយាល័យឱ្យខុសៗគ្នា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧ និងការដំឡើងថ្លៃចតរថយន្តទ្វេដង ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តឯកជន និងការកកស្ទះចរាចរណ៍។

    គួរកត់សម្គាល់ថា ទីក្រុងញូវដេលីដែលមានប្រជាជនកំពុងរស់នៅប្រមាណ ៣០លាននាក់ តែងប្រឈមនឹងការបំពុលខ្យល់ធ្ងន់ធ្ងរ ដោយសារការបំភាយឧស្ម័នពីរោងចក្រ ចរាចរណ៍ សកម្មភាពសាងសង់ និងការដុតសំណល់ដំណាំកសិកម្ម។ យោងតាមការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Planetary Health ក្នុងឆ្នាំ២០២៤ បានបង្ហាញថា បញ្ហាខ្យល់ពុលមានជាប់ទាក់ទងនឹងការស្លាប់របស់មនុស្សប្រមាណ ៣,៨លាននាក់នៅក្នុងប្រទេសឥណ្ឌាចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។ អាជ្ញាធរឥណ្ឌាសង្ឃឹមថា វិធានការថ្មីនេះនឹងជួយកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាពប្រជាពលរដ្ឋបានមួយផ្នែកធំ៕

    អត្ថបទ៖ ភក្តី

    អត្ថបទ៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay