ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតូក្យូ មានភ្លៀងធ្លាក់ ៣៤ថ្ងៃជាប់គ្នា ដែលជាកំណត់ត្រាមានភ្លៀងធ្លាក់ជាប់គ្នាយូរបំផុតមិនធ្លាប់មាន

    BY Pheakdey Tran September 29, 2026
    ទីក្រុងតូក្យូ មានភ្លៀងធ្លាក់ ៣៤ថ្ងៃជាប់គ្នា ដែលជាកំណត់ត្រាមានភ្លៀងធ្លាក់ជាប់គ្នាយូរបំផុតមិនធ្លាប់មាន

    ជប៉ុន៖ ទីក្រុងតូក្យូ ប្រទេសជប៉ុន បានបំបែកកំណត់ត្រាមានភ្លៀងធ្លាក់ក្នុងរយៈពេលយូរបំផុត ពោលគឺ ៣៤ថ្ងៃជាប់គ្នា នេះបើយោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែកញ្ញា។ សូមបញ្ជាក់ជូនថា កំណត់ត្រាចាស់ដែលមានភ្លៀងធ្លាក់យូរបំផុតនៅក្នុងប្រទេសជប៉ុននោះ គឺរយៈពេល​ ៣៣ថ្ងៃជាប់គ្នា ដែលបានកើតឡើងកាលពីឆ្នាំ២០១៩។

    ប្រភពខាងលើបានបន្តថា បើគិតចាប់តាំងពីថ្ងៃទី២៧ ខែសីហាមក បរិមាណទឹកភ្លៀងសរុបនៅកណ្តាលទីក្រុងតូក្យូបានកើនដល់ ៦២៩មីលីម៉ែត្រ (គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា) ដែលស្មើនឹងចំនួន ៣ដងនៃបរិមាណទឹកភ្លៀងជាមធ្យមពេញមួយខែកញ្ញា។ បើតាមអាជ្ញាធរឧតុនិយមជប៉ុនបានព្យាករថា ភ្លៀងអាចនឹងបន្តធ្លាក់នៅតំបន់ភាគខាងកើតប្រទេសជប៉ុន រហូតដល់ថ្ងៃទី១ ខែតុលា ហើយតំបន់សំខាន់ៗមួយចំនួនក៏អាចប្រឈមនឹងបញ្ហាកើតមានទំនន់ទឹកភ្លៀងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay