ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរម៉ាឡេស៊ីកំពុងបើកការ​ស៊ើបអង្កេតជាបន្ទាន់ ក្រោយប្រទះឃើញត្រីដែលស្រដៀង “ត្រីពីរ៉ាញ៉ា” នៅតំបន់ទំនប់ទឹកសាធារណៈ

    BY Pheakdey Tran September 30, 2026
    អាជ្ញាធរម៉ាឡេស៊ីកំពុងបើកការ​ស៊ើបអង្កេតជាបន្ទាន់ ក្រោយប្រទះឃើញត្រីដែលស្រដៀង “ត្រីពីរ៉ាញ៉ា” នៅតំបន់ទំនប់ទឹកសាធារណៈ

    ម៉ាឡេស៊ី៖ អាជ្ញាធរជលផលម៉ាឡេស៊ីកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីប្រទះឃើញត្រីមួយប្រភេទ ដែលមានរូបរាងស្រដៀងត្រីពីរ៉ាញ៉ា (Piranha)​ នៅក្នុងតំបន់ទំនប់ទឹកសាធារណៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០​ ខែកញ្ញា។ សូមបញ្ជាក់ថា ត្រីពីរ៉ាញ៉ា ត្រូវបានគេចាត់ទុកជាត្រីដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារវាមានធ្មេញមុតស្រួច កម្លាំងខាំខ្លាំង និងអាចខាំសាច់សត្វ ឬមនុស្សបាន។

    ប្រភពខាងលើបានបន្តថា ក្រុមអ្នកនេសាទបានរកឃើញត្រីខាងលើនេះចំនួន ២ដងហើយ នៅតំបន់ទំនប់ទឹកក្លៅ (Klau Dam) រដ្ឋប៉ាហាំង ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគឦសានទីក្រុងកូឡាឡាំពួរ។ ករណីនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋអំពីសុវត្ថិភាពអ្នកហែលទឹក និងការរីករាលដាលរបស់ត្រីប្រភេទនេះ។ ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីនៅមិនទាន់អាចបញ្ជាក់បានថា ត្រីដែលគេប្រទះឃើញនោះជាត្រីពីរ៉ាញ៉ាពិតប្រាកដនៅឡើយទេ ដោយសារមិនមានសំណាកត្រីសម្រាប់ពិនិត្យផ្ទាល់។

    ក្រុមអ្នកវិទ្យាសាស្ត្រម៉ាឡេស៊ី កំពុងព្រួយបារម្ភជាចម្បងអំពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងប្រភេទត្រីក្នុងស្រុក ប្រសិនបើត្រីប្រភេទនេះអាចរស់រានមានជីវិត បន្តពូជ និងរីករាលដាលក្នុងប្រភពទឹកធម្មជាតិ។ ក្រុមអ្នកជំនាញកំពុងពិនិត្យរូបភាព និងវីដេអូ ព្រមទាំងមានគម្រោងវិភាគសំណាកទឹក ដើម្បីស្វែងរកដាន DNA របស់ត្រី និងបន្តតាមដានតំបន់ទំនប់ទឹកខាងលើនេះ។ គួរបញ្ជាក់ថា ការកាន់កាប់ និងលក់ត្រីពីរ៉ាញ៉ាដោយខុសច្បាប់នៅម៉ាឡេស៊ី អាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ១០០.០០០ រីងហ្គីត (ជាង ២៤,៥០០ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay