ខ្មែរណូត

ស្វែងរក

  • PR

    មកទៀតហើយ «ក្មេងគិតក្មេងគូរ រដូវកាលទី២»! ត្រៀមឃើញស្នាដៃកូនខ្មែរ លេចលើផលិតផល EXPREZ

    BY Naren September 30, 2026
    មកទៀតហើយ «ក្មេងគិតក្មេងគូរ រដូវកាលទី២»! ត្រៀមឃើញស្នាដៃកូនខ្មែរ លេចលើផលិតផល EXPREZ

    (ភ្នំពេញ)៖ កម្មវិធីប្រកួតរចនាគំនូរឌីជីថល «ក្មេងគិតក្មេងគូរ រដូវកាលទី២» បានត្រឡប់មកវិញហើយ ដោយមាន EXPREZ បន្តធ្វើជាម្ចាស់ឧបត្ថម្ភធំ ដើម្បីគាំទ្រក្មេងខ្មែរ និងបើកឱកាសឱ្យពួកគេបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិត តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។

    កាន់តែពិសេស សម្រាប់រដូវកាលទី២នេះ Mascot របស់បេក្ខជនទាំងអស់ នឹងត្រូវបានបង្ហាញលើផលិតផល EXPREZ ផ្ទាល់តែម្តង ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិត អត្តសញ្ញាណ និងមោទនភាពរបស់កូនខ្មែរ។ ការផ្សារភ្ជាប់ថ្មីរវាងស្នាដៃសិល្បៈ និងផលិតផល EXPREZ នេះ គឺជាការបន្តគាំទ្រក្មេងខ្មែរ ព្រមទាំងជួយនាំស្នាដៃរបស់ពួកគេឱ្យកាន់តែច្បាស់ និងកាន់តែជិតស្និទ្ធជាមួយមហាជន។
    ជាមួយគ្នានេះ កម្មវិធីបង្ហាញ Mascot ជាសាធារណៈ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជនបានបង្ហាញស្នាដៃដែលពួកគេខំគិត ខំគូរ និងបង្កើតឡើងដោយខ្លួនឯង។

    តាមរយៈការបង្ហាញទេពកោសល្យ និងភាពច្នៃប្រឌិតក្នុងកម្មវិធីនេះ ស្នាដៃទាំងនោះ នឹងក្លាយជាកម្លាំងចិត្តឱ្យពួកគេបន្តដើរតាមក្តីស្រមៃ អភិវឌ្ឍសមត្ថភាព ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀតនៅថ្ងៃអនាគត។
    ពី «ក្មេងគិត» ទៅ «ក្មេងគូរ» ហើយប្រែក្លាយគំនូរទៅជាស្នាដៃដែលគ្រប់គ្នាអាចមើលឃើញ និងស្គាល់បានកាន់តែច្រើន។ Exprez ដែលជាផលិតផលខ្មែរ នឹងនៅតែបន្តដំណើរជាមួយយុវជនកម្ពុជា តាមរយៈការគាំទ្រគំនិតថ្មីៗ និងបង្កើតឱកាសឱ្យពួកគេអាចបង្កើតស្នាដៃច្នៃប្រឌិតជាច្រើនទៀត។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay