ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋកាលីហ្វ័រញ៉ា នឹងអនុវត្តច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ផ្លូវការចំពោះកុមារអាយុក្រោម ១៨ឆ្នាំ

    BY Pheakdey Tran October 1, 2026
    រដ្ឋកាលីហ្វ័រញ៉ា នឹងអនុវត្តច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ផ្លូវការចំពោះកុមារអាយុក្រោម ១៨ឆ្នាំ

    អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់អាពាហ៍ពិពាហ៍ផ្លូវការសម្រាប់កុមារដែលមានអាយុក្រោម ១៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១ ខែតុលា។ ច្បាប់នេះត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋកាលីហ្វ័រញ៉ាគឺលោក Gavin Newsom ខណៈច្បាប់នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។

    លោក Gavin Newsom បានបញ្ជាក់ថា គោលបំណងនៃការអនុវត្តច្បាប់ខាងលើនេះគឺដើម្បីការពារអនីតិជនពីការរៀបការមុនអាយុ និងទំនាក់ទំនងដែលអាចនាំឱ្យមានការរំលោភបំពានក្នុងរូបភាពផ្សេងៗ។ ប្រភពខាងបានបន្តថា ច្បាប់ថ្មីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមសកម្មជនដែលបានតស៊ូអស់ជាច្រើនឆ្នាំដើម្បីបញ្ចប់ការអនុវត្តនេះ និងអតីតកូនក្រមុំដែលជាកុមារ ហើយក្នុងនោះក៏មាននាង Courtney Stodden ដែលបានរៀបការជាមួយតារាសម្តែង Doug Hutchison ក្នុងវ័យ១៦ឆ្នាំ និងអ្នកនាង Brittany Bee ដែលបានរៀបការនៅអាយុ១៧ឆ្នាំ ដើម្បីគេចចេញពីគ្រួសារដែលមានការរំលោភបំពាន ប៉ុន្តែក្រោយមកពួកគាត់ក៏បានជួបប្រទះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតពីសំណាក់ស្វាមី។​ គិតត្រឹមពេលនេះរដ្ឋកាលីហ្វ័រញ៉ាក្លាយជារដ្ឋទី១៨ នៅសហរដ្ឋអាមេរិក ដែលបានហាមឃាត់អាពាហ៍ពិពាហ៍កុមារ ខណៈរដ្ឋចំនួន៣២ផ្សេងទៀតនៅតែអនុញ្ញាតឱ្យមានការរៀបការមុនអាយុក្រោមលក្ខខណ្ឌផ្សេងៗ។

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay