PR
សម្តេចធិបតី ក្រើនរំលឹកពីការបញ្ចប់ការផ្តល់រង្វាន់តាមក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ចាប់ពីថ្ងៃទី១ តុលានេះតទៅ
BY hor nita
October 1, 2026
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីពីការបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬប្តូររង្វាន់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ បន្ទាប់ពីឱសានវាទត្រឹមថ្ងៃទី៣០ ខែកញ្ញា បានបិទបញ្ចប់។

ជុំវិញការអនុវត្តនេះ ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយសហគ្រាសណាដែលល្មើស នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន។ ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានជឿជាក់ថា គ្រប់ក្រុមហ៊ុនទាំងអស់នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
«តើក្រសួងស្ថាប័នពាក់ព័ន្ធ នឹងមានចំណាត់ការបែបណាចំពោះក្រុមហ៊ុនដែលនៅតែមិនគោរពតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទាំងនោះ?»
